Header Ads

អ្នកបើកបរឡានក្រុងចិត្តធម៌ រារាំងស្រ្តីម្នាក់លោតពីលើស្ពានសម្លាប់ខ្លួន [មានវីដេអូ]


ប្រទេសចិនៈ នៅថ្ងៃទី ២៥ ខែតុលា អ្នកបើកបររថយន្តក្រុង និងអ្នកដំណើរ ដ៏ទៃទៀត​បានរារាំងស្ដ្រី​ម្នាក់ពីការធ្វើអត្តឃាតលោតពីលើស្ពាននៃទន្លេ Nanjing Yangtze ។

ខ្សែវីដេអូកាមេរ៉ារបស់ឡានក្រុង បានបង្ហាញថារថយន្ដក្រុងបានឈប់ ហើយបន្ទាប់មកអ្នកបើកបររថយន្តក្រុងនោះ បានស្ទុះចុះពីឡានទៅចាប់​ស្ត្រីដែលមាន​បំណង​លោតពីស្ពាន។

នារីប៉ុនប៉ងសម្លាប់ខ្លួន បានកំពុងឈរនៅលើបង្កាន់សុវត្តិភាពរបស់ស្ពាន មុនពេលដែលអ្នកបើកបរទាញនាងត្រឡប់មកវិញ។

បន្ទាប់ពីបានឃាត់ឃាំងនាងពីការលោតសម្លាប់ខ្លួន គាត់និងអ្នកដំណើរផ្សេងទៀត​បាននាំនាង​ឡើងលើរថយន្ដក្រុង ទោះបីជាមានការជំទាស់ពីស្ត្រីម្នាក់នោះក្តី។

មន្រ្តីប៉ូលីសបាននិយាយថាស្ត្រីដែលប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងដោយសារមាន​បញ្ហាគ្រួសារ។
សូមទស្សនាវីដេអូខាងក្រោមៈ

ប្រភពៈ liveleak

No comments