Header Ads

[ប្លែកៗ] ទារកលើយន្តហោះ! ស្ត្រីម្នាក់បានផ្តល់កំណើតឲ្យកូនលើយន្តហោះ [មានវីដេអូ]

បរទេស៖ ក្រុម​អាកាសយានិក​នៃ​ជើង​ហោះ​ហើរ​ ទៅកាន់ ទីក្រុង Los Angeles នៃក្រុមហ៊ុន​អាកាសចរណ៍ China Airlines ​ បានជួយ​ដោះ​ស្រាយ​នឹង​ការ​ស្នើ​រ​សុំដ៏កំរ​មួយ របស់​អ្នកដំណើរ គឺ​ជួយសម្រាលកូនឲ្យ​ស្ត្រី​ម្នាក់នៅលើយន្តហោះ ក្នុងគណៈពេល​ដែរយន្តហោះកំពុងតែហោះយ៉ាងខ្ពស់​លើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។

ស្ត្រី​ជនជាតិតៃវ៉ាន់ម្នាក់ បានប្រាប់បញ្ហានេះទៅអ្នកបម្រើ​ការលើយន្តហោះ បន្ទាប់មកនាវិកបាន​ធ្វើ​សេចក្តី​ប្រកាស​មួយ​សម្រាប់ស្វែងរក​គ្រូពេទ្យដើម្បីជួយ។ ជាបុណ្យសំណាង​ល្អ​មាន​មនុស្សប្រុសម្នាក់ដែរមានជំនាញខាងនឹង គាត់ក៏បានជួយសម្រួល​ដ៏ការចាប់​កំណើតរបស់ទារកស្រីនោះ។

អ្នក​ធ្វើ​ដំណើរ​ម្នាក់ ឈ្មោះ Amira Rajput​, បានថត​វីដេអូ​ទុក ​បន្ទាប់​ពី​ការទារកនោះបាន​កើតចេញមក អ្នករួម​ដំណើរដ៏ទៃទៀតទះដៃអប់អរសាទរ ហើយអ្នកបម្រើការលើ​យន្តហោះ​មានភាពសប្បាយរីករាយណាស់ផងដែរ។

លោក Rajput បានប្រាប់សារព៍ត៌មាន ABC ថា​ " វាមានការ​លំបាក​បន្តិចក្នុងការបង្កើតកូនឲ្យស្រ្តីនោះ ដោយសារតែនាងរើបម្រាស់ខ្លាំងពេក " ។

បន្ទាប់​ពី​ផ្តល់កំណើតហើយ​, យ​ន្ដ​ហោះ​បាន​ចុះចត​បន្ទាន់​នៅ​ព្រ​លាន​យន្តហោះ​ដែល​នៅ​ជិត​បំផុតគឺ Anchorage រដ្ឋ Alaska។ ភ្នាក់ងារ​ល្បាត​ព្រំដែនបានឡើង​លើ​យន្តហោះ​ ហើយ​បាន​សួររកមើល​​លិខិត​ឆ្លង​ដែន​របស់​ស្ត្រី​ផ្តល់កំណើតនោះ​​។ ម្តាយ​និង​កូនស្រី​ត្រូវ​បាន​​ដឹកយក​ទៅ​កាន់​មន្ទីរពេទ្យ​ ហើយពេលឥឡូវទារកស្រី​តូចនោះ​ បានសញ្ញាតិ​របស់អាមេរិកជាផ្លូវការហើយ​។


សូម​មើល​វីដេអូ​នៅ​ទីនេះ​:


ប្រភពៈ shanghaiist

No comments