Header Ads

[ព័ត៌មាន] បុរសម្នាក់ត្រូវបានគេបាញ់សម្លាប់ជាង ១០០ គ្រាប់ នៅក្នុងតាក់ស៊ី [មានវិដេអូ]

សកម្មភាពពេលកំពុងបាញ់ដោយកាំភ្លើងរះ
បរទេសៈ កាលពីព្រឹកថ្ងៃសុក្រ នៅរដ្ឋ San Francisco Dos Rios, បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ បន្ទាប់​ពី​ត្រូវ​បានគេ​បាញ់ ពេលកំពុងជិះ​រថយន្តតាក់ស៊ី​។

ហេតុការណ៍​នេះ​បាន​កើតឡើង​ចម្ងាយ 200 ម៉ែត្រ​ពី​ភោជនីយដ្ឋាន​ Kbaña ​ពេល​ដែល​បុរស​នោះ​បាន​ធ្វើ​ដំណើរ​នៅ​ក្នុង​រថយន្ត​ជាមួយ​ស្ត្រី​ម្នាក់ ​និង​អ្នក​បើកបរតាក់ស៊ី។

បើ​យោង​ទៅ​តាម​កាមេរ៉ា ​, ឡានតាក់ស៊ីត្រូវបានឈប់ ដោយសារតែឡានជនដៃដល់ជិះស្កាត់ពី​មុខ។
ខ្មាន់កាំភ្លើង​បាន​ចាប់​ផ្តើ​ម​ការការ​វាយ​ប្រហារ​​ដោយប្រើកាំភ្លើង AK​-47 បាញ់រះដូចរន្ទះទៅឡាន និងមនុស្ស បណ្តាលឲ្យ​បុរស​ម្នាក់​បាន​ស្លាប់ ​និង​អ្នក​ដំណើរផ្សេងទៀត​រង​របួស​ ព្រមទាំងអ្នក​បើកតាក់ស៊ី។

នៅពេលដែរបាញ់ហើយ ខ្មាន់កាំភ្លើងបាន​រត់​គេច​ខ្លួនបាត់ស្រមោល។ ហើយមនុស្សដែររង​រហួសទាំងពីរបានបញ្ចូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។



ប្រភពៈ liveleak

No comments