Header Ads

[សង្គម] រូបភាពដ៏ល្អរបស់បុរសម្នាក់ និងជនពិការកម្សត់ម្នាក់ បានធ្វើឲ្យមហាជនសរសើរជាខ្លាំង

សកម្មភាព និងរូបភាពដ៏គួរឲ្យសរសើរពីសិស្សប្រុសម្នាក់នេះ
បរទេសៈ សិស្សប្រុសម្នាក់បានទទួលការសរសើរតាមប្រព័ន្ធបណ្តាយអ៊ីនធើណេត បន្ទាប់ពីលោកមិនមើលរំលងទៅលើ ជនពិការម្នាក់ ហើយគាត់ថែមទាំងឱបដៃ​ជនពិការ​នោះយ៉ាងជិតស្និតក្នុងពេលធ្វើដំណើរក្នុងឡានក្រុង។

Godfrey Coutto កំពុងតែធ្វើដំណើរទៅផ្ទះតាមរថយន្ដក្រុង ពេលនោះមានបុរសម្នាក់​ឈ្មោះលោក Robert បានមកចាប់ដៃរបស់គាត់។

ឃើញបែបនោះ Robert មិនបានរើសអើនទេ គាត់បានឱប និងថើបដៃបុរសពិការនោះ រហូតដល់ចំណតឡានក្រុងទីក្រុង Hamilton, Ontario។

លោក Robert ដែរជាជនពិការមានបញ្ហាខួរក្បាល និងស្តាប់អ្វីមិនលឺ បានព្យាយាម​ដើរចុះពីលើឡានក្រុង និងបានព្យាយាមឱបអ្នកដំណើរផ្សេងទៀត ប៉ុន្តែពួកគេទាំងអស់​បានមើលលើ មើលក្រោម មានការរើសអើន និងព្យាមយាមគេចចេញពី Robert


ពេល Coutoo ឃើញបែបនេះ លោកបានដើរទៅក្បែរ Robert គាត់បានសម្លឹងទៅ Robert [និងបានដឹង] ថាគាត់គឺពិតជាត្រូវការជំនួយជាចាំបាច់ពិតប្រាកដមែន ហើយលោកក៏បានជួយ Robert ឡើងទៅលើរថយន្តក្រុងមួយទៀត ហើយធ្វើដំណើរជាមួយគ្នា និងមើលថែទាំ Robert រហូតដល់​គោលដៅរៀងៗខ្លួន។

បន្ទាប់មកអ្នករួមដំណើរជាមួយ Coutoo និង Robert បានថតរូបរបស់លោក និងបង្ហោះតាមប្រព័ត្ធបណ្តាញសង្គមនាៗ និងសរសេរសរសើរលោកគ្រប់ៗគ្នា។
មហាជនសរសេរ និងសរសើេរពីទឹកចិត្តរបស់​ Coutoo
សារពី Coutoo បន្ទាប់ទៅដល់អ្នកដែរបានរើសអើនលើជនពិការ
អ្នកអាចមើលការសរសើរចំពោះ Coutoo តាមរយៈ Comment ក្នុង​ faceook
ប្រភពៈ metro

No comments