Header Ads

សាច់ជ្រូកចំនិត ប៊ឺហ្គឺ និងសាច់ក្រក អាចធ្វើឲ្យប៉ះពាល់សុខភាពរបស់អ្នកយ៉ាងណា?


យោងតាមប្រធានសុខភាពពិភពលោក សាច់ជ្រូកបន្ទាស់ស្តើងៗ(Bacon)  ប៊ឺហ្គឺ​ និងសាច់ក្រក​ អាចបង្កឲ្យមានជំងឺមហារីកដូចទៅនឹងបារីដែរ​។

អង្គការសុខភាពពិភពលោក និងរាយនាមសាច់មានសារធាតុអាចបង្កជាជំងឺ​មហារីក​ច្រើនបំផុត, រួមជាមួយ Arsenic និង Asbestos។

សាច់ក្រហមស្រស់ ក៏ត្រូវបានចូលរួមក្នុង "ពពួកសារជាតិបង្កមហារីក" ដែរប៉ុន្តែទំនងជាត្រូវបានជាប់ចំណាត់ថ្នាក់តិចតូចជាងអាហារសាច់កំប៉ុង។

តាមរយៈវិស័យកសិកម្ម និងវិស័យស្បៀងអាហារបានប្រាប់ឲ្យដឹងថា អាហារប្រភេទនេះគឺមានភាព​ពេញនិយម និងអាចចែកចាយបានយ៉ាងឆាប់រហ័ស ដូច្នេះអង្គការសុខភាពពិភពលោក និងភ្ជាប់ជាមួយសញ្ញាព្រមានប្រាប់អំពីផលវិបាកនៃប្រភេទសាច់ទាំងអស់នោះ។

សាច់ទាំងនោះត្រូវបានធ្វើឡើងដោយ ផ្សែង ជាតិហិល អំបិល និងថែមជាតិគីមីផ្សេង​ទៀត ឧទាហរណ៌ដូចជា សាច់ភ្លៅជ្រូក(ham), សាច់ជ្រូកចំនិត(bacon), សាច់គោសាំងវ៉ីច សាច់ក្រកអ៊ីតាលី HotDog និងសាច់ក្រកដ៏ទៃទៀត។


ការស្រាវជ្រាវជំងឺមហារីកដោយភ្នាក់ងារ WHO បានសម្តែងការព្រួយបារម្ភនៃ ការកើនឡើងនៃសារធាតុជំងឺបង្កដោយសាច់ ហើយវាបានកំពុងគំរាមកំហែង​អាយុជីវិតប្រជាជនអង់គ្លេស ១៥០.០០០ នាក់។

ការពិសោធ៍មួយបានបង្ហាញ ប្រសិនបើប្រជាជនអង់គ្លេស បន្ថយការបរិភោគសាច់ក្រហមនៅត្រឹមតែ ២០ក្រាម ក្នុងមួយថ្ងៃ​ មនុស្សដែរគ្រោះថ្នាក់ដោយជំងឺមហារីក អាចកាត់បន្ថយបានប្រហែលជា ២០.០០០ នាក់ក្នុងមួយឆ្នាំ។

រដ្ឋាភិបាលបានដាក់កំហិតអោយប្រជាពលរដ្ឋរបស់ខ្លួនទទួលទានសាច់ក្រហម មិន​ច្រើន​ជាង ៧០ ក្រាម ក្នុងមួយថ្ងៃ។

ប៉ុន្តែគួរបញ្ជាក់ផងដែរថាកាលពីឆ្នាំ ២០១១ បន្ទាប់ពីវិធានការនេះចាប់ផ្តើម បានធ្វើឲ្យ ឧស្សហ៍កម្មសាច់របស់ប្រទេសអង់គ្លេសរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែវិស័យនេះអាចរកចំនូលសម្រាប់ប្រទេសជាតិ ២.៨ billion និងផ្តល់ការងារ ៤៤០.០០០ ដល់ប្រជាពលរដ្ឋ។


ប្រភពៈ dailymail

No comments