Header Ads

[បរទេស] សកម្មភាពពេលយប់ យន្តហោះចម្បាំងរបស់រុស្សី ទម្លាក់គ្រាប់បែកលើ IS [មានវិដេអូ]

ទីតាំងនៃការទម្លាក់គ្រាំបែក
បរទេសៈ កាលពីយប់ថ្ងៃទី ០៨ យន្តហោះចម្បាំង​​ រុស្ស៊ី បានធ្វើការបាញ់ប្រហារ​ពីមូលដ្ឋាន​អាកាស Hmeymim ទៅកាន់តំបន់នាៗរបស់ ISIS ។ ក្រុមយន្តហោះចម្បាំងរបស់រុស្សី មានដូចជាយន្តហោះធុន Su-34​, Su​-24 និង Su​-25 បានបាញ់ទៅលើជំរុមពួក​ភេ​រ​វ​ករ IS នៅលើ​ទឹកដី​នៃ​ប្រទេស​ស៊ីរី​។ 

យន្តហោះបាន​ទម្លាក់​គ្រាប់បែក​ និង​វាយប្រហារទីតាំង​ធំៗ ៨ ក្នុង​ខេត្ត​ Homs ​។ ​ជា​លទ្ធផល​រុស្សីបាបបំផ្លិច​បំផ្លាញ​កំពែង​ពួក​សកម្មប្រយុទ្ធ IS ជោគជ័យ​។

ក្រោយពីមានការទម្លាក់គ្រាប់បែបជាច្រើនរបស់យន្តហោះរុស្សី បណ្តាលឲ្យមានភ្លើង​ឆេះ​ព្រៃ​ជា​ច្រើន​នៅតំបន់ដ៏ក្តៅគគុកនោះ។

នៅ​ជិតតំបន់ Safsafah យន្តហោះ​ចម្បាំង​រុស្ស៊ី​ធុន Su​-34 បាន​កំទេចកាំ​ភ្លើងធំរបស់​ IS​។

ហើយគ្រាប់បែក​ខ្យល់​បាន​ធ្លាក់ចំកន្លែង​​ក្រោម​ដី​របស់​ពួក​សកម្មប្រយុទ្ធ IS​ ដែរគេដឹងថាជាកន្លែងសម្រាប់យកការណ៍​ដែរនៅ​ក្បែរ Arafit និង​ Salma ។

យន្តហោះធុន SU​-25 និង Su​-34 បានកម្ទេចតំបន់ 11 នៃជំរំ​ហ្វឹកហាត់របស់ក្រុម IS ​ក្នុង​ខេត្ត Hamah និង Raqqah។

សូមមើលសកម្មភាពនៃការទម្លាក់គ្រាប់បែកនៅពេលយប់របស់រុស្សី:

ប្រភព៖ ​liveleak

No comments