Header Ads

[ប្លែកៗ] ស្រ្តីមាត់ដាចម្នាក់ ជេរស្រី្តជនជាតិមូស្លីមថា "ពួកមី ISIS ចង្រៃ" [មានវីដេអូ]

នាងពិតជាខឹងហួសហែតពេកហើយ
អង់គ្លេសៈ ស្ត្រីមាត់ដាចម្នាក់ បានហៅស្រ្តីពីនាក់ផ្សេងទៀត 'មីឆ្កែ ISIS' (ISIS Bitch) ខណៈពេលដែលមានកុមារកំពុងអង្គុយនៅក្នុងរទេះមួយក្បែរនាង។

ស្រី្តមាត់ដាចបានយាយថា: “ ខ្ញុំមិនចូលចិត្តមនុស្សដូចជាពួកនាងទេ ព្រោះពួកនាង​គឺមហាសែនឈ្លើយ ពួកនាងចូលមកប្រទេសអង់គ្លេស ហើយពួកនាងមិនមានកិរិយា​មាយាតល្អសោះ ”

ស្រី្តមាត់ដាចបានបន្តទៀតថា “ ត្រឡប់ទៅកាន់ប្រទេសរបស់ពួកនាង ដែរជាប្រទេស​មានការទម្លាក់គ្រាប់បែករៀងរាល់ថ្ងៃ ហើយកុំចូលមកប្រទេសរបស់យើង​ ព្រោះថា​ប្រទេសយើងគឺមានសន្តិភាព។ និយាយភាសារបស់​ពួកនាងទៅ ពួកមី ISIS ចង្រៃ” ។

អ្នកបើកបររថយន្តក្រុងបានឈប់ឡាន ហើយបានព្យាយាមសម្របសម្រួល អ្នកដំណើរ​​កុំឲ្យឈ្លោះគ្នា ប៉ុន្តែនេះមិនបានធ្វើឲ្យនាងមាត់ដាច​មិនបានបន្ថយអាគុយ​របស់នាងទេ!។
បើតាមរយៈវីដេអូ បន្ទាប់ពីលឺសូរពាក្យសម្តីនិយាយលឺៗពេក មានក្មេងម្នាក់បានសួរថា​តើមានរឿងអ្វីកើតឡើង។

ស្រ្តីមាត់ដាចបានតបទៅក្មេងនោះវិញថា “ មានពួក ISIS ចូលក្នុងទឹកដីយើង នេះគឺជាអ្វីដែរបានកើតឡើង ” ។

ជម្លោះនេះមិនបានដឹងច្បាស់ថាតើចាប់ផ្តើមដោយសារអ្វីនោះទេ។

ភាគច្រើនគឺយោងនៅលើកាមេរ៉ា និងវីដេអូដែរបានផុសក្នុង Facebook តាមរយៈ​គណនេយ្យ Mico Abrigo ។

ទស្សនាវីដេអូដែរស្រ្តីនោះបានប្រមាថទៅលើស្រ្តីមូស្លីមទាំងពីនោះ៖
foul-moused woman talking bad to Islamic women
Posted by ព្រះច័ន្ទពេញវង់ - FullMoon on Friday, October 16, 2015
 ប្រភពៈ metro

No comments