Header Ads

[ថ្មីបំផុត] យន្តហោះចម្បាំងរបស់អ៊ីរ៉ាក់ ថាខ្លួនបានបាញ់ចំក្បួនឡានមេដឹកនាំ ISIS

លោក Baghdadi
បរទេសៈ ថ្ងៃនេះកងទ័ពអាកាសប្រទេសអ៊ីរ៉ាក់ បាននិយាយថាខ្លួនបានវាយប្រហារក្បួនរថយន្តមេដឹកនាំរដ្ឋអ៊ីស្លាមលោក Abu Bakr al Baghdadi នៅភាគខាងលិចខេត្ត Anbar

មេដឹកនាំក្រុមភេរវកម្មមួយចំនួន ត្រូវបានគេជឿថាត្រូវបានសម្លាប់ បើយោងតាមប្រភពមន្ទីរពេទ្យ, ទោះជាយ៉ាងណា លោក Baghdadi ដែរជាអ្នកមានអំណាចណោះមិនមាននៅក្នុងចំណោមអ្នកស្លាប់ទេ។
ផែនទីនៃកន្លែងដែរកងទ័ពអាកាសអ៊ីរ៉ាក់វាយប្រហារទៅក្បួន IS
"ទ័ពអាកាសប្រទេសអ៊ីរ៉ាក់បានអនុវត្តប្រតិបត្ដិ និងកំណត់ទិសដៅក្បួនភេរវកម្មនៅ ទីក្រុង Abu Bakr Al-Baghdadi" ។ កងកម្លាំងសន្តិសុខរបស់ប្រទេសអ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដោយបានបន្ថែមថាស្ថានភាពសុខភាពរបស់លោក Baghdadi គឺមិនទាក់ដឹងព័ត៌មានច្បាស់លាស់នៅឡើយទេ ។

ប្រភពសន្តិសុខអ៊ីរ៉ាក់ ពេលមុនបានរាយការណ៍ថា លោក Baghdadi ត្រូវបានរងរបួសឬស្លាប់នៅក្នុងការវាយប្រហារនេះ ប៉ុន្តែការអះអាងនេះមិនទាន់ដឹងច្បាស់ ឬជាត្រូវការនៅឡើយទេ។

សេចក្តីថ្លែងការណ៍នេះត្រូវបានចេញផ្សាយដោយ " ប្រព័ន្ធព័ត៌មានផ្សព្វផ្សាយពីសង្គ្រាម ដែរជាភ្នាក់ងារឃ្លោមមើល និងផ្តិតយកព័ត៌មានដែរទាក់ទងទៅនឹងសង្រ្គាមនៅក្នុងប្រទេស Syria។

ហើយចំពោះសហរដ្ឋអាមេរិក និងមានរង្វាន់លើទឹកចិត្តជាលុយចំនួន ១០លានដុល្លា ប្រសិនជាអាចយកក្បាលមេដឹកនាំ ISIS បាន។

តើលោក Baghdadi ជាអ្នកណាមើលវីដេអូខាងក្រោមៈ

ប្រភពៈ metro

No comments