Header Ads

ថាម៉េច!! អ្នកគ្រូម្នាក់ បង្រៀនមេរៀនអប់រំផ្លូវភេទដល់សិស្សសាលាមត្តេយ្យ


តើទីបំផុតពួក​យើង​បាន​រក​ឃើញ​ជា​ផ្លូវ​ការ គ្រូ​ដែរ​បែកឆ្វេងបំផុតនៅ​លើ​ពិភព​លោកនេះ​​?

គ្រូ​បង្រៀន​​ស្រី​ម្នាក់​ នៃ​​សាលា​មត្តេយ្យ​ Henan បានបញ្ជាឲ្យសិស្ស​ប្រុសក្មេង​ៗរបស់​នាង​​ប្រមាណ ២០ នាក់មក​​ជួបជុំគ្មាន​ដើម្បី​ថត​រូប​អាក្រាត បន្ទាប់ពីថតហើយអ្នកគ្រូ​នោះបានយករូបភាពនៃកូនសិស្សអាក្រាតកាយ​​ទៅបង្ហោះទៅក្នុងប្រព័ន្ធសង្គម WeChat របស់នាង ដោយអះអាង​ថា​នាង​មាន​ហេតុ​ផល​របស់​នាងត្រឹមត្រូវ​។

អ្នកគ្រូ​បង្រៀន ហៅក្រៅថា ​ម៉ា​ បាន​និយាយ​ថា​នាង​បានកំពុងតែផ្តល់​ឱ្យ​ក្មេងៗ ពី​មេរៀន​នៃការ​អប់រំ​ផ្លូវ​ភេទ ​និង​ជួយ​ឱ្យ​ពួក​គេ​រៀន​អំពី​មេរៀន​នៃ​ជីវិត​។ ហេតុផលទាំងនេះហើយទើបធ្វើឲ្យនាង មានភាពរីករាយក្នុងការចែករំលែករូបភាព នៃសកម្មភាពអប់រំទាំងនេះនៅក្នុង WeChat របស់​នាង​ ហើយនាងបាន​និយាយ​ទៀតថា​នាងគិត​ថា​កុមារ​ទាំងអស់ក្នុងរូបថតនោះគួរ​ឱ្យ​ស្រលាញ់​ណាស់។


បើ​យោង​តាម​អ្នក​ស្រី ​ស៊ី​ណា ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃដែរមានអាកាសធាតុ​ក្តៅ​ខ្លាំង ​និង​ដើម្បី​ការពារ​ភាពអៀនខ្មាស់របស់​សិស្សប្រុស អ្នកគ្រូ ​ម៉ា​ បាន​ប្រាប់​សិស្ស​ស្រី​ឲ្យទៅ​បន្ទប់ផ្សេង​មួយ​ទៀត​។

ជា​ការ​ពិត​ណាស់​, ពេលនេះឪពុក​ម្តាយ​មិនទាន់​ត្រូវ​បាន​គេប្រាប់​ អំពី​មេរៀន មិនបានគ្រោងទុកមួយនេះទេ (មេរៀនអប់រំផ្លូវភេទ)​, ពីព្រោះថាបើអាណាព្យាបាលទាំងនោះបានដឹង ពួកគេប្រាកដជាមានភាព​ភ្ញាក់​ផ្អើល​ ​ដែលឃើញ​រូបភាព​កូន​របស់​ពួកគេបង្ហោះនៅ​លើ​ WeChat ​បិតបាង់តែផ្នែកពិសេសរបស់ពួកគេ និងដេកលើ​កំ​រាល​ឥដ្ឋដើម្បីបង្កើតជារូបបេះដូង។​ ដូច្នេះហើយយើង​ជាអ្នកគ្រប់គ្រង សាលា​មត្តេយ្យ Henan មិន​ចង់​ឱ្យ​មាន​​សន្និសិទ្ធ​​ស្រាយបំភ្លឺរវាងឪពុក​ម្តាយ និង​គ្រូបង្រៀនមួយទៀតទេ​។


មិនយូរប៉ុន្មាន ​ឪពុក​ម្តាយ​​បានឃើញ​រូប​ថតកូនរបស់ពួកគេ ហើយបាន​ខឹងជាខ្លាំង នឹងហៅអ្នកគ្រូនោះថា មានរោគចិត្ត ព្រមទាំងអំពាវនាវឲ្យ​គ្រូ​បង្រៀនបែកឆ្វេងរូបនេះ ត្រូវតែបណ្តេញចេញពីការងារ។


មហាជនជាច្រើនបាន​មាន​ប្រតិកម្ម​ដូច​គ្នា​ទៅលើអ្នក​គ្រូ​បង្រៀននោះដែរ ផ្សេងមួយទៀត រឿននេះក៏បានធ្វើឲ្យឪពុកម្តាយដ៏ទៃ មានការ​ព្រួយ​បារម្ភ​អំពីប្រព័ន្ធ​អប់រំ​របស់​ប្រទេស​ចិន​ជា​ទូទៅ​ថាតើវាអត្ថន័យយ៉ាងដូចម្តេច។

មតិរបស់ម្តាយម្នាក់“បើកូនខ្ញុំ​​នៅ​ក្នុង​សាលា​មត្តេយ្យ​មួយ​ ហើយមានរឿន​នេះ​កើតឡើង​ចំពោះកូនខ្ញុំ ​ខ្ញុំ​នឹង​សម្លាប់​គ្រូនោះចោរភ្លាម​។


សំនួររបស់ប្រជាជនរស់នៅក្នុងស្រុក Jiangxi បានចោទសួរថា "តើ​មានរឿងបែបនឹង​កើត​ឡើងយ៉ាងដូចម្តេច? តើ​វាមានន័យយ៉ាងណាសំរាប់​គ្រូក្នុងប្រទេស​ចិន”។


អ្នកគ្រូ​បែកឆ្វេង និង​នាយក​សាលា​មត្តេយ្យ​ បាន​ធ្វើ​ការ​សុំ​ទោសចំពោះបញ្ហាដែរកើត​មាន​ឡើង ​ប៉ុន្តែ​មិនមានដំណឹងថាតើអ្នកគ្រូនោះត្រូវបានផាកពីការបង្រៀន ឬ អត់។

ប្រភពៈ shanghaiist

No comments