Header Ads

តើធ្វើដូចម្តេចដើម្បីបង្កើនល្បឿនដំណើរការដោយ iOS 9?

ដំណើរការ iOS 9 កំពុងតែពេញនិយមយ៉ាងខ្លាំងសំរាប់អ្នកប្រើប្រាស់ ប៉ុន្តែប្រព័ន្ធប្រតិបត្តិការនេះគឺនៅមានបញ្ហាទៅលើល្បឿនសំរាប់ម៉ូដែលសេរីចាស់។
ការពិតនៅក្នុងការប្រៀបធៀបវីដេអូមួយបានពិសោធន៌យ៉ាងមត់ចត់រវាងម៉ូដែលទូរស័ព្ទ iPhone ទាំងអស់ដែលអាចរត់ប្រព័ន្ធប្រតិបត្តិការ iOS 9 បានបង្ហាញថាប្រព័ន្ធប្រតិបត្តិការថ្មីគឺយឺតជាងប្រព័ន្ធប្រតិបត្តិការ iOS 8.4.1 បន្តិច។

អ្នកប្រើប្រាស់អាចបង្កើនល្បឿនដំណើរការរបស់ iOS 9 តាមវិធីខាងក្រោម :

1- រឿងដំបូងដែលអ្នកប្រើប្រាស់ iPhone និង iPad អាចព្យាយាមគឺបិទចលនាមួយចំនួន ដោយចូលទៅកាន់ការ Settings, General បន្ទាប់មក Accessibility។ ចុចលើពាក្យថា Increase Contrast និង Reduce Motion បន្ទាប់មកបិត Reduce Transparency និង Reduce Motion

2- ទីពីរ, អ្នកប្រើប្រាស់អាចបិទ Background App Refresh លើឧបករណ៍របស់ខ្លួន។ ជាថ្មីម្តងទៀត, ចូលទៅកាន់ការ Settings, General បន្ទាប់មក App Refresh សូមធ្វើការបិទវា ។


- ជាចុងក្រោយអ្នកប្រើអាចបិទ Siri Suggestions ។ សូមចូលទៅកាន់ Setting, General, Spotlight Suggestions បន្ទាប់មកបិត Siri Suggestion ។ ទោះបីជាយ៉ាងណា មុខងារមួយនេះ​គឺជាចំនុចសំខាន់របស់ iOS 9 ដូច្នេះអ្នកប្រើប្រាស់មួយចំនួនប្រហែលជាចង់ប្រើវាដ៏ដែរ។
ប្រភពៈ http://www.foxnews.com/

No comments