Header Ads

ចាប់ពីថ្ងៃ០១វិច្ឆិកា ​ក្រសួងព័ត៌មាន​ហាមទូរទស្សន៍​បញ្ចំាងភាពយន្ត​បរទេសចន្លោះម៉ោង ៧ដល់៩ យប់

រាជធានីភ្នំពេញ ៖​ ទូរទស្សន៍ក្នុងស្រុក​ទំាងអស់នឹងត្រូវបានបញ្ឈប់ឲ្យធ្វើ​ការចាក់ផ្សាយខ្សែភាពយន្ត​បរទេសចន្លោះម៉ោង៧ដល់ម៉ោង៩យប់​ ចាប់ពីថ្ងៃទី០១​ វិច្ឆិកា ២០១៥ នេះតទៅ​ ប្រសិនបើ​ម្ចាស់​ស្ថានីយ៍ទូរទស្សន៍​ណាមិនគោរពតាមសេចក្តីជូនដំណឹង​របស់ក្រសួងព័ត៌មាន ​នោះនឹងត្រូវប្រឈមនឹងការដកអាជ្ញាប័ណ្ណ ។
លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ​ខៀវ កាញារីទ្ឋ ​មាន​ប្រសាសន៍នៅ​ប៉ុន្មាននាទីមុននេះ​ បានធ្វើឡើងនៅក្នុង​​កិច្ចប្រជុំស្តីពីការ​​សម្រេចបង្កើត​​គណៈកម្មការសោតទស្សន៍ ​នៅទីស្តីការ​ក្រសួងព័ត៌មាន​ ​នាព្រឹកថ្ងៃទី២៥​ កញ្ញា​ ២០១៥។
ប្រភព បណេ្តញសង្គម Facebook

No comments