Header Ads

[សេដ្ឋកិច្ច] YG Entertainment ចាប់ផ្តើមបើកហាងលក់ទំនិញ online នៅអាមេរិច និង កាណាដា

នេះគឺជានិមិត្តសញ្ញា របស់អ្នកគាំទ្រ ក្រុមចម្រៀង Big Bang
កូរ៉េខាងត្បូង÷ នេះគឺជាដំណឹងល្អសម្រាប់បណ្តាលអ្នកគាំទ្ររបស់ YG Entertainment ដែលរស់នៅក្នុងសហរដ្ឋ   អាមេរិច និង កាណាដា ។
YG Entertainment បានធើ្វការបើកនូវហាងលក់ទំនិញ Online មួយ សម្រាប់បណ្តាអ្នកគាំទ្រដែលរស់នៅសហរដ្ឋអាមេរិច និង កាណាដា ដែលមានឈ្មោះថា YG PRESENTS ។ 
YG PRESENTS ត្រូវបានបង្កើតទ្បើងសម្រាប់បំពេញតំរូវការពិសេសរបស់អ្នកគាំទ្រដែលមានទីលំនៅក្នុងប្រទេសទាំងពីរនេះ ។ ​អតិថិជនដែលបានធើ្វការបញ្ជទិញទំនិញ នឹងអាចទទួលបានទំនិញយ៉ាងឆាប់រហ័ស និងមានភាពងាយស្រួសជាជាងការទិញពីហាង YG’s E Shop ។ 
គ្រប់ទំនិញទាំងអស់នឹងត្រូវបានបានបង្ហាញនៅលើ គណនី Instagram របស់ YG PRESENTS ផ្ទាល់នេះ÷
ប្រភពៈ Instagram of YG Presents

No comments