Header Ads

PSY ត្រៀមចេញអាល់ប៊ុមចម្រៀងថី្មនៅឆ្នាំនេះ ដើម្បីធើ្វកក្រើកពិភពលោកជាថី្ម

កូរ៉េខាងត្បូង ÷ យោងទៅតាមគេហទំព័រនៅអាមេរិចដោយផ្តោតទៅលើវ័ស័យ K-pop កូរ៉េខាងត្បូង K-popstar.com តារាចម្រៀងម្ចាស់បទ Gangnam Style ដ៏ល្បីល្បាញកាលពីឆ្នាំ ២០១២ លោក PSYនឹងបញ្ចេញអាល់ប៊ុមចម្រៀងថី្មរបស់ខ្លូន នាដំណាច់ឆ្នាំ ២០១៥ នេះ បន្ទាប់ពីខតខានអស់រយ:ពេល ជាង ២ឆ្នាំកន្លងមក ។
អ្នកនាំពាក្យផលិតកម្ម YG Entertainment បានអះអាងថា PSY និងភាគីផលិតកម្មកំពុងតែពិភាក្សា ក្នុងការរៀបចំអាល់ប៊ុមចម្រៀងថី្មមួយដែលនឹងត្រូវចេញផ្សាយនៅក្នុងឆ្នាំនេះ តែមិនប្រាកដថាថៃ្ងណានោះទេ ។
YG Entertainment បានបញ្ចាក់ថា ការត្រឡប់ជាថី្មរបស់ PSY មិនមែនតែបទចម្រៀងមួយ ដូចពេលមុនៗនោះទេ គឺចេញអាល់ប៊ុមទាំងមូលតែម្តង ដែលមានចំណងជើងថា PSY Six Heart ដែលរំពឹងធើ្វឲ្យកក្រើកវិស័យចម្រៀងជាថី្មដូចអី្វដែលបានកើតទ្បើងកាលពីឆ្នាំ ២០១២ និង ២០១៣ ជាដើម ។
កាលពីឆ្នាំ ២០១២ បទចម្រៀង gangnam style របស់ តារាកូរ៉េខាងត្បូងវ័យ ៣៧ ឆ្នាំរូបនេះ ទទួលបានជោគជ័យ ជាមួយតំណែងវីដេអូចម្រៀងដែលមានអ្នកទស្សនាច្រើនបំផុតតាមគេហទំព័រ youtube ផងដែរ ។ 
ប្រភព បរទេស 

No comments