Header Ads

បេក្ខជន Cambodia Idol អ៊ាម វន្នី ផ្តល់អំណោយ និងតែងចម្រៀង ដល់មន្ទីរពេទ្យគន្ធបុប្ផា

តារាប្រលងចម្រៀង អ៊ាម វន្នី ឬហៅថា Neebernea បានជួយជាអំណោយដល់មន្ទីរពេទ្យគន្ធបុប្ផាជាផ្លូវការហើយ។
អំណោយនេះគឺរូបលោកបានមកពីការបង្កើតជាកម្មវិធីសប្បុរសធម៌  ហើយលោកបានបាននិពន្ធទំនុកនិងម៉េឡូឌី បទគន្ធបុប្ផាមហាសណ្តោស នៅថ្ងៃទី20 ខែឧសភា ឆ្នាំ2015 ដើម្បីជាប្រយោជន៍រួមទៅដល់សង្គមដោយនិយាយអំពីគុណបុណ្យរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងតែរងនូវការខ្វះខាតត្រូវការជំនួយឧបត្ថមពីមហាជនគ្រប់ស្រទាប់វណ្ណៈ។

លោកបានថ្លែងអំណអរគុណដល់លោកគ្រូ យ៉ង ពៅ ដែលបានជួយសម្រួលតន្រ្តីអោយដោយមិនគិតថវិការព្រោះទឹកចិត្តធ្វើដើម្បីសង្គម។
ពិតជាគួរអោយសរសើរលោក អ៊ាម វន្នី ណាស់មិនត្រឹមតែជាបេក្ខជនក្នុងកម្មវិធី Cambodia Idol ដ៏ល្បីថែមទាំងចេះតែងនិងនិពន្ធចម្រៀង និងលោកបានឆ្លៀតឪកាសជួយសង្គមផងដែរ។
សូមស្តាប់បទចំរៀងគន្ធបុប្ផាមហាសណ្តោសខាងក្រោមៈ

No comments