Header Ads

បុរសជនជាតិឥណ្ឌាម្នាក់បានកប់ទាំងរស់

កម្មករកសិដ្ឋាន Latori Barman ត្រូវបានគេជឿថាបានធ្លាក់ចូលទៅក្នុងរណ្តៅ បន្ទាប់ពីស្រវឹងដើរមកផ្ទះនៅពេលយប់។

អ្នកស្រុកនៅជនបទប្រទេសឥណ្ឌា បានរកឃើញរឿងគួរឱ្យភ័យខ្លាច នៅក្នុងសប្តាហ៍នេះ។
ពួកគេបានប្រទះឃើញបំនែកដៃនៃរាងកាយមនុស្សនៅលើផ្លូវ ក្នុងរដ្ឋ Madhya Pradesh។ អាជ្ញាធរបានកំណត់អត្តសញ្ញាណបុរសម្នាក់ថាជា Latori Barman ជាកម្មករកសិដ្ឋានមួយក្នុងតំបន់នេះ។
ប៉ូលិសបាននិយាយថា Latori Barman ហាក់ដូចជាកំពុងដើរទៅផ្ទះទាំងស្រវឹង នៅយប់ថ្ងៃសុក្រ ពេលនោះហើយដែលគាត់បានធ្លាក់ចូលទៅក្នុងរណ្តៅក្នុងស្រុក Katni

ប៉ូលីស Katni បានប្រាប់ថា: «ងងឹតណាស់ ជាហេតុដែរលោកមិនបានឃើញដីក្រហូងនោះ» ហើយវាស្របពេលដែរកកម្មករកសិដ្ឋានកំពុងជួសជុលផ្លូវ ធ្វើអោយគាត់មិនបានឃើញបុរស់នោះកំពុងដេកនៅក្នុងរណ្តៅនោះ ពួកគេក៏ចាប់ផ្តើមចាក់គ្រួសចូលទៅក្នុងរណ្តៅនេះទៅ។
ពេលនេះប៉ូលិសបានចាប់កម្មករកសិដ្ឋានទាំងនោះ និងសាកសួរចំពោះហេតុការនេះ ។
ប្រភពៈ CNN

No comments