[ថ្មីបំផុត] ពុទ្ធោ!! កុមារ៉ាម្នាក់ត្រូវបានជណ្តើរយន្តគាបស្លាប់
![]() |
កន្លែងកើតហេតុ ពិតជាអាណិតណាស់ |
ចិនៈ
រូបភាពគ្រោះថ្នាក់នេះត្រូវបានបង្ហោះនៅលើបណ្តាញសង្គមជាច្រើន ហើយវាបានបង្ហាញពីសោកនាដកម្មមួយផ្សេងទៀតមិនចេះចប់នៃគ្រោះថ្នាក់ដោយសារជណ្តើរយន្តនៅក្នុង
ប្រទេសចិន។
បើយោងតាម
NetEase, រូបភាពដែលបានមកពីស្ថានីយ៍រថភ្លើងក្រោមដីមួយ ក្នុងទីក្រុង Chongqing ដែលជាកន្លែងដែលកុមារម្នាក់ត្រូវបានស្លាប់
នៅក្នុងគ្រោះថ្នាក់គាបជាប់នឹងជណ្តើរយន្ត នៅម៉ោង 11:00 ព្រឹកនេះ។
នៅកន្លែងកើតហេតុ ស្ត្រីជាម្តាយរបស់កុមាររងគ្រោះ និងក្មេងមួយផ្សេងទៀតត្រូវបានគេឃើញថាស្រែកយំនៅជិតសាកសពរបស់កុមារ។
នៅកន្លែងកើតហេតុ ស្ត្រីជាម្តាយរបស់កុមាររងគ្រោះ និងក្មេងមួយផ្សេងទៀតត្រូវបានគេឃើញថាស្រែកយំនៅជិតសាកសពរបស់កុមារ។
![]() |
មនុស្សជាច្រើនបានព្យាយាមជួយកុមារនោះ ប៉ុន្តែមិនអាចសង្រ្គោះបាន |
រហូតមកដល់ពេលនេះ,
ព័ត៌មានលម្អិតមួយចំនួននៃសោកនាដកម្មត្រូវបានចេញផ្សាយ។ របាយការណ៍ពីស្ថានីយ៍រថភ្លើងបានឆ្លើយតបភ្លាមៗអំពីហេតុការណ៍នេះ។ អ្នកមើលការខុសត្រូវជណ្តើរយន្តត្រូវបានឃាត់ខ្លួន នៅពេលដែរគេព្យាយាមសង្គ្រោះកុមារនោះ។
តាមការសង្ខេតឃើញថា ហេតុការគ្រោះថ្នាក់ដោយសារជណ្តើរយន្តបានកើតឡើងជាបន្តបន្ទាប់
ដូចជា កាលពីខែមុន មានកុមារីម្នាក់បានជាប់ដៃនឹងជណ្តើរយន្ត ប៉ុន្តែសំណាងល្អកុមារនោះមិនបានបាត់បងជិវិត។
ក្រោយមក២ថ្ងៃ ក៏មានក្មេងប្រុសម្នាក់បានជាប់ជើងនឹងជណ្តើរយន្តផងដែរ។
ករណីគ្រោះថ្នាក់ដោយសារជណ្តើរយន្តជាច្រើនត្រូវបានបិទបាង់ និងមិនបានប្រាប់ថាតើក្រុមហ៊ុនណាជាអ្នកផលិតជណ្តើរជនគ្មានគុណភាពទាំងអស់នេះទេ៕
![]() |
Post a Comment