[អាកាសធាតុ] យ៉ាងហោយមនុស្ស 13 បានស្លាប់នៅក្នុងគ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេសបារាំង
ភ្លឿងកំពុងធ្លាក់យ៉ាងខ្លាំងក្នុងក្រុង Cannes និង Nice |
យ៉ាងហោចណាស់មានមនុស្ស 13 នាក់បានស្លាប់ បន្ទាប់ពីមានព្យុះកំណាចមូយបានបោកបក់យ៉ាងខ្លាំង
និងបង្ករឲ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅភាគអាគ្នេយ៍នៃប្រទេសបារាំង។
ជំនន់ទឹកហូរ និងភក់បានជន់លិចតាមដងផ្លូវនៃទីក្រុង Cannes និងទីក្រុង Nice។ រថយន្តជាច្រើនត្រូវបានទាញយកទៅជាមួយនិងជំនន់ទឹកភ្លៀង ហើយជំរុំនាៗត្រូវបានជន់លិចផងដែរ។
ប្រជាជនមានការភ័យខ្លាចថាចំនួនអ្នកស្លាប់អាចនឹងកើនឡើង ខណៈពេលដែរផ្លូវជាច្រើនត្រូវបានកាត់ផ្តាច់
ដែរជាហេតុនាំឲ្យអ្នកសង្គ្រោះបន្ទាន់ពិបាកក្នុងការទៅដល់តំបន់រង់គ្រោះ។
តំបន់ឆ្នេរសមុទ្រនៅក្នុងទីក្រុង Cannes និង Nice មានភ្លៀងធ្លាក់យ៉ាងខ្លាំង
ហើយចំនួនទឹកភ្លៀងដែរបានធ្លាប់រយៈពេលពីរថ្ងៃចុងក្រោយនេះ គឺវាសមមូលស្មើនិងមានភ្លៀងធ្លាក់មួយខែ។
មនុស្សរាប់រយនាក់បានចំណាយពេលមួយយប់ស្នាក់នៅលើរថភ្លើងជាប់ស្ថានីយព្រលានយន្តហោះ ហើយផ្លូវរថយន្តម៉ូតូ A8 ត្រូវបានបិទផងដែរ។
ហើយព័ត៌មានចុងក្រោមនេះបានឲ្យដឹងថា មានលំនៅដ្ឋាន 3500 គ្មានអគ្គិសនីប្រើប្រាស់។
ប្រភពៈ liveleak
Post a Comment