[សន្តិសុខ] ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្ស ៩នាក់ មានសិទ្ធិប្រើប្រាស់អាវុធស្របច្បាប់
![]() |
នេះគឺជារូបភាពជនរងគ្រោះដែរត្រូវបានខ្មាន់កាំភ្លើងសម្លាប់ |
Roseburg រដ្ឋ Oregon (CNN): បុរសម្នាក់ដែលបានបាញ់សម្លាប់មនុស្សប្រាំបួននាក់នៅឯ
មហាវិទ្យាល័យសហគមន៍របស់រដ្ឋ Oregon ត្រូវបានគេដឹងថា ខ្មាន់កាំភ្លើងនេះបានមកចុះឈ្មោះធ្វើចូលរៀនក្នុងថ្នាក់ដែរជាកន្លែងដែរខ្មាន់កាំភ្លើងធ្វើសកម្មភាពបាញ់សម្លាប់មនុស្ស។
ថ្មីៗនេះនៅក្នុងសន្និសីទកាសែតមួយ, Hanlin បានកំណត់អត្តសញ្ញានជនរង់គ្រោះទាំងប្រាំបួនដែលបានស្លាប់
ហើយពួកគេមានអាយុចាប់ពី 18ឆ្នាំ ទៅ 67ឆ្នាំ:
- Lucero Alcaraz, 19
- Treven Taylor Anspach, 20
- Rebecka Ann Carnes, 18
- Quinn Glen Cooper, 18
- Kim Saltmarsh Dietz, 59
- Lucas Eibel, 18
- Jason Dale Johnson, 33
- Lawrence Levine, 67 (គ្រូបង្រៀន)
- Sarena Dawn Moore, 44
Hanlin ត្រូវបានគេសួរថា តើអ្នកបាញ់នោះជានិស្សិតនៅមហាវិទ្យាល័យសហគមន៍
Umpqua? ដោយសារតែខ្វះព័ត៌មាន គាត់មិនបានឆ្លើយតបទេភ្លាមទេ ប៉ុន្តែឥលូវនេះគាន់បានប្រាប់
និងបញ្ជាក់ថាខ្មាន់កំភ្លើងមានឈ្មោះថា Chris
Harper-Mercer បានមកចុះឈ្មោះរៀននៅសាលានេះមែន។
លោក Rita Cavin នាយករងរបស់សាលាបានប្រាប់ទូរទស្សន៍ CNN ថាខ្មាន់កាំភ្លើង
Harper-Mercer អាយុ 26 ឆ្នាំបានចុះឈ្មោះចូលរៀននៅក្នុងថ្នាក់ភាសាអង់គ្លេសនិងថ្នាក់សិល្បៈ។
Rita Cavin បាននិយាយថាខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារចាប់ផ្តើមដំបូងនៅក្នុងថ្នាក់
រៀនភាសាអង់គ្លេស។
ការិយាល័យគ្រប់គ្រងអាវុធ និងគ្រឿងផ្ទុះបានឲ្យដឹងថា បានរកឃើញអាវុធចំនួន
១៣ នៅកន្លែងរស់នៅរបស់ខ្មាន់កំភ្លើង មានដូចជាកាំភ្លើងខ្លីមួយ កាំភ្លើងវែងបួន និងគ្រាប់កំភ្លើង។
សូមបញ្ជាក់ថា អាវុធទាំងអស់របស់ខ្មាន់កាំភ្លើង
មានសិទ្ធិគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ហើយបានរក្សាទុកអស់រយៈពេល ៣ឆ្នាំមកហើយ។
បុរសដែរជាឪពុករបស់សិស្សម្នាក់នៅកន្លែងកើតហេតុបានឲ្យដឹងថា
គាត់បានប្រាប់ទៅជន ដៃដល់ថា “ចេញពីសាសនាគ្រឺះទៅ”
បន្ទាប់មកជនដៃដល់បានបាញ់គាត់ឲ្យរបួស ហើយខ្មាន់កំភ្លើងបាននិយាយថា “គេរងចាំពេលវេលានេះយូរមកហើយ” បន្ទាប់មកជនដៃដល់បានប្រាប់ឲ្យសិស្សទាំងអស់ក្រោកឈរ ហើយគេក៏ចាប់ផ្តើមបាញ់សម្លាប់ជាបន្តបន្ទាប់។
មកដល់ពេលនេះប៉ូលិសមិនទាន់បានផ្តល់ព័ត៌ណាមួយ ទាក់ទងទៅនឹងតើអ្វីដែរជម្រុញអោយ ខ្មាន់បាញ់សម្លាប់មនុស្ស ៩ នាក់នេះនៅឡើយទេ។
មកដល់ពេលនេះប៉ូលិសមិនទាន់បានផ្តល់ព័ត៌ណាមួយ ទាក់ទងទៅនឹងតើអ្វីដែរជម្រុញអោយ ខ្មាន់បាញ់សម្លាប់មនុស្ស ៩ នាក់នេះនៅឡើយទេ។
ប្រភពៈ CNN
Post a Comment