 |
មុននឹងអានសាកទាយមើលថាវាជាផ្ទះធម្មតា ឬក៏ជាឡាន? |
បុរសដែរមានស្នាដៃម្នាក់ ឈ្មោះថា Shandong
បានចំណាយប្រាក់ប្រហែល
១០០,០០០ លុយចិន ដើម្បីធ្វើការកែប្រែ និងផ្លាស់ប្តូរពីឡានដែរគេប្រើប្រាស់ហើយ
ទៅជាវីឡាចល័តមានកង់ និងប្រវែង ៤០ មែត្រការ៉េ សំរាប់គ្រួសាររបស់គាត់។ ពិតណាស់,
វាពិតជាមានតម្លៃថោកជាងទិញផ្ទះល្វែងនៅក្នុងទីក្រុងឆ្ងាយណាស់។
វិឡាចល័តឈើនេះ មានបន្ទប់៤ធំៗ គឺបន្ទប់គេងមួយ, បន្ទប់ទទួលភ្ងៀវមួយ,
បន្ទប់អាហារមួយ, និងបន្ទប់ទឹកមួយ ហើយអ្វីដែរអស្ចារ្យនោះវីឡានេះមានបំពាក់ទៅដោយគ្រឿងសង្ហារឹមដូចជា
ទូរទស្សន៍, ម៉ាស៊ីនត្រជាក់, ម៉ាស៊ីនកំដៅ, គ្រែសំរាប់មនុស្សពីនាក់, អាងមុជទឹក,
ម៉ានស៊ីនបោកខោអាវ, សាឡុង, ហើយមួយទៀតដែរនឹងស្មានមិនដល់គឺវិឡានេះមានកង់!!
បុរសជាម្ចាស់ផ្ទះ នេះបានអះអាងថាផ្ទះវីឡាត្រៀមខ្លួនជាស្រេច និងធ្លាប់បានសាកល្បងបើកបរលើផ្លូវហើយ,
ប៉ុន្តែបច្ចុប្បន្នវាឋិតមួយកន្លែងនៅជាយក្រុង Dongying នេះ។
តាមបណ្តាញប្រព័ន្ធអ៊ីនធឺណិតមួយចំនួនបានទទួលស្គាល់ថាការកសាងផ្ទះចល័តរបស់គាត់ផ្ទាល់គឺជាគំនិតច្នៃប្រឌិតដ៏ល្អ។
ហើយអ្នកផ្សេងទៀតមានមតិថាៈ "តើគាត់មានលិខិតអនុញ្ញាត្តិសម្រាប់ការសាងសង់នេះទេ? ប៉ូលីសនិងថាផ្ទះចល័តនេះសាងសង់ឡើងដោយខុសច្បាប់
និងយកវាចេញ"។ ហើយមួយចំនួនទៀតបាននិយាយថា "វាមិនអាចទៅរួចទេដែរថាវាអាចបើកបរលើផ្លូវបាននោះ" ។
Post a Comment