Header Ads

[ថ្មីបំផុត] ពុទ្ធោ!! កុមារ៉ាម្នាក់ត្រូវបានជណ្តើរយន្តគាបស្លាប់

កន្លែងកើតហេតុ ពិតជាអាណិតណាស់
ចិនៈ រូបភាពគ្រោះថ្នាក់នេះត្រូវបានបង្ហោះនៅលើបណ្តាញសង្គមជាច្រើន ហើយវាបានបង្ហាញ​ពីសោកនាដកម្មមួយផ្សេងទៀតមិនចេះចប់នៃគ្រោះថ្នាក់ដោយសារ​ជណ្តើរយន្តនៅក្នុ​ង ប្រទេសចិន។

បើយោងតាម NetEase, រូបភាពដែលបានមកពីស្ថានីយ៍រថភ្លើងក្រោមដីមួយ ក្នុងទីក្រុង Chongqing ដែលជាកន្លែងដែលកុមារម្នាក់ត្រូវបានស្លាប់ នៅក្នុងគ្រោះថ្នាក់គាបជាប់នឹងជណ្តើរយន្ត នៅម៉ោង 11:00 ព្រឹកនេះ។

នៅកន្លែងកើតហេតុ ស្ត្រីជាម្តាយរបស់កុមាររងគ្រោះ និងក្មេងមួយផ្សេងទៀតត្រូវបានគេឃើញថាស្រែកយំនៅជិត​សាកសពរបស់កុមារ។
មនុស្សជាច្រើនបានព្យាយាមជួយកុមារនោះ ប៉ុន្តែមិនអាចសង្រ្គោះបាន
រហូតមកដល់ពេលនេះ, ព័ត៌មានលម្អិតមួយចំនួននៃសោកនាដកម្មត្រូវបានចេញផ្សាយ។ របាយការណ៍ពីស្ថានីយ៍រថភ្លើងបានឆ្លើយតបភ្លាមៗអំពីហេតុការណ៍នេះ។ អ្នកមើលការខុសត្រូវជណ្តើរយន្តត្រូវបានឃាត់ខ្លួន នៅពេលដែរគេព្យាយាមសង្គ្រោះកុមារនោះ។

តាមការសង្ខេតឃើញថា ហេតុការគ្រោះថ្នាក់ដោយសារជណ្តើរយន្តបានកើតឡើងជាបន្តបន្ទាប់ ដូចជា កាលពីខែមុន មានកុមារីម្នាក់បានជាប់ដៃនឹងជណ្តើរយន្ត ប៉ុន្តែសំណាងល្អកុមារនោះមិន​បានបាត់បងជិវិត។ ក្រោយមក២ថ្ងៃ ក៏មានក្មេងប្រុសម្នាក់បានជាប់ជើងនឹងជណ្តើរយន្តផងដែរ។

ករណីគ្រោះថ្នាក់ដោយសារជណ្តើរយន្តជាច្រើនត្រូវបានបិទបាង់ និងមិនបានប្រាប់ថាតើ​ក្រុមហ៊ុន​​ណា​ជាអ្នកផលិតជណ្តើរជនគ្មានគុណភាពទាំងអស់នេះទេ៕

ប្រភពៈ shanghaiist

No comments