[តារា] Taylor Swift បញ្ចេញភាពសិចស៊ីរបស់ខ្លួនក្នុងទស្សនាវដ្ឋី NME [មានវិឌីអូ]
![]() |
ទាក់ទាញ |
មហាជនជាច្រើនបានដឹងពីលក្ខណៈពិសេសរបស់តារារូបនេះហើយ គឺនាងអាចច្រៀងបានពិរោះ និងមានជំនាញផ្នែកនិពន្ធចម្រៀងទៀតផង, សព្វថ្ងៃនេះនាងបានក្លាយទៅជាតារាចម្រៀងដែលមានទេពកោសល្យ
និងជាស្ត្រីដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក។
ហើយដោយសារតែភាពល្បីល្បាញមិនចេះចប់នេះហើយ
នាងបានបន្តផ្លាស់ប្តូរនៅចំនុចខ្វះខាតនាៗរបស់នាងជាបន្តបន្ទាប់។
ជាក់ស្តែងដូចជា
Taylor Swift បានសម្រេចចិត្តថតស្ទីលបែបថ្មីទាំងសិចស៊ី និងទាក់ទាញជាថ្មីម្តងទៀតជាមួយនឹងការថតម៉ូដថ្មីដ៏ល្អឥតខ្ចោះ
ឲ្យទស្សនាវត្ឋី NME។
![]() |
សិចស៊ី និងទាក់ទាញ |
ពេលធ្វើបទសម្ភាស៍ជាមួយនឹងទស្សនាវត្ឋី
NME Taylor Swift បាននិយាយពីភាពលំបាក និងសម្ពាតនាៗ នៅពេលដែរខ្លួនក្លាយទៅជាតារា និងជាទីចាប់អារម្មណ៍របស់មហាជន។
![]() |
បែបសប្បាយៗ |
នាងបាននិយាយថា “ខ្ញុំបានឃើញព័ត៌មាននិយាយទាក់ទងនិងរូបខ្ញុំជារៀងរាល់ថ្ងៃ, មានពេលខ្លះ
ពួកគេបាននិយាយអំពីចំនុចល្អរបស់ខ្ញុំ ពេលខ្លះនិយាយអាក្រក់ និងប្រឌិត ពេលនោះហើយដែរខ្ញុំនឹងអាចត្រូវបាត់បង់អ្វីទាំងអស់ ប្រសិនបើមិនមានការបកស្រាយបំភ្លឺនោះទេ”។
នាងបានបន្តទៀតថា
“នាងតែងតែនិយាយជាមួយម្តាយនាងតាមទូរស័ព្ទ
ដើម្បីសួរទាក់ទងទៅនឹងបញ្ហាដែរនាងមិនអាចដោះស្រាយបាន។ នាងបានប្រាប់ថាគ្រប់ពេលនាងត្រូវតែបង្ហាញទៅកាន់ភ្នែកសាធារណៈ
ឬមហាជន ថានាងគឺជានរណា ហើយមានអតចារិកបែបណា” ។
ឆ្លៀតឳកាសនោះនាងក៏បាននិយាយពីការយល់ច្រលំលើទំនាក់ទំនងរបស់នាងនឹងតារាដ៏ទៃដូចជានាង Nicki Minai និង លោក Keyne West ។ នាងបានប្រាប់ថាពួកយើងពេលនេះបានក្លាយទៅជាមិត្តភក្រ្តនឹងគ្នាហើយ និងជាក្រុមមិត្តរួមការងារដ៏ល្អ។
ប្រភពៈ dailymail
Post a Comment