Header Ads

[ថ្មីបំផុត]លំនៅដ្ឋានជាច្រើន អាចនឹងត្រូវបាក់ចូលនៅក្នុងរណ្តៅ

លំនៅដ្ឋានប្រហែលជា ៥០ ខ្នងនៅតាមផ្លូវ St Albans របស់ប្រទេស England ត្រូវបានកាត់ផ្តាច់ពីផ្លូវបើកបរ បង្ករឲ្យមានភាពចលាចរពេញទីក្រុង
មានរណ្តៅមួយបានបាក់ស្រុត នៅក្នុងផ្លូវ Albans បង្ខំឱ្យមានការជម្លៀសលំនៅដ្ឋានប្រជាពលរដ្ឋដែរនៅក្បែរនោះចេញ ដើម្បីសុវត្តិភាពរបស់ពួកគេ។

ប្រព័ន្ធឧស្ម័ន និងអគ្គិសនីនៅតំបន់នោះត្រូវបានកាត់ផ្តាច់ពីរន្ធរណ្តៅនោះ។
មកដល់ពេល​នេះ សួនច្បារមួយចំនួនកំពុងរងផលប៉ះបាល់ ដោយសាររណ្តៅនេះមានការរីកធំឡើងៗជាបន្តបន្ទាប់នៅពេលយប់។

ក្រុមពន្លត់អគ្គីភ័យ និងជួយសង្គ្រោះបន្ទាន់ ពេលដំបូងត្រូវបានពួកគេដឹងថារណ្តៅមានទំហំ "តូច" នៅថ្ងៃពុធនេះ ហើយពួកគេនឹងធ្វើឲ្យវាល្អប្រសើរឡើងវិញ។

ប៉ុន្តែដល់ម៉ោង 1.30 am ព្រឹកនេះ, អន្លង់នេះបានបើកធំឡើងយ៉ាងខ្លាំង។ យោងតាមលោក Peter Hobbes, វិស្វករភូមិសាស្ត្រ​របស់អង់គ្លេស, រណ្តៅនេះត្រូវបានបង្កឡើងដោយការរលាយថ្ម និងដីបញ្ចូលគ្នា នេះក៏អាចមកពីអកាសធាតុ​មានភាពក្តៅពេក ដែលធ្វើឲ្យទឹកនៅក្រោមដីរីងស្ងួត។

Rad Bristow អ្នកនាំពាក្យសេវាកម្មពន្លត់អគ្គិភ័យបាននិយាយប្រាប់ Sky News ថា: នៅពេលដែលក្រុមយើងបានទៅដល់ទីនោះ យើងបានឃើញអន្លង់ដ៏ធំគឺប្រហែលមានបណ្តោយ 20 ម៉ែត្រ និងជំរៅ 10 ម៉ែត្រ ។ ប៉ុន្តែវារឿងល្អ ដែរមិនមាននរណាម្នាក់បាត់បង់ជិវិត ឬរបួសឡើយ។


អ្នកនាង Langford ដែលរស់នៅក្បែរនោះបានប្រាប់ Sky News បើកបររថយន្តទៅធ្វើការ​បានទេនៅព្រឹកនេះ។ ហើយក៏មានយានយន្តរបស់ប្រជាពលរដ្ឋ ត្រូវបានធ្លាក់ចូលទៅក្នុងរណ្តៅ​នោះ។

បើតាមសម្តីអ្នកជួសជុលបាននិយាយ ពួកយើងប្រហែលជាត្រូវការពេលវេលាយ៉ាងតិច​ក៏ ១ ខែដើម្បីជួសជុល និងចាក់ដីលុបរណ្តៅនោះវិញ ។


Posted by ព្រះច័ន្ទពេញវង់ on Thursday, October 1, 2015

ពេលមិនទាន់កើតហេតុ
ពេលរណ្តៅមានទំហំតូច
ប្រភពៈ http://news.sky.com/

No comments