 |
នាងក្រាបសូមទាន ដើម្បីយកលុយទៅជួយឪពុកពិការ និងប្អូន២នាក់ទៀត |
ក្មេងស្រីនោះមានឈ្មោះថា Hao Dongdong ដើរអង្គាសប្រាក់ដើម្បីព្យាបាលជំងឺ ឪពុករបស់នាងអស់រយៈពេលប្រហែលជាបីខែហើយ។
 |
នាងកំពុងតែសូមទាននៅតាមដងផ្លូវ ដោយពាក់មុខសេះ |
ទោះយ៉ាងណាស្ថានភាពរបស់នាងមិនបានទទួលអ្វីទេ ពោលគឺគ្មានការអាណិតអាសូរឡើយ មានតែការមើលងាយពីអ្នកស្រុកជាច្រើននៅក្នុង Hefei ភាគខាងកើតប្រទេសចិន។
 |
ពេលនាងសូមទាននៅពេលយប់ |
នាងបានប្រាប់អ្នកព័ត៌មានថា នាងត្រូវការលុយចំនួន ៥០០០ Yuan(800$) ដើម្បីព្យាបាលជំងឺឪពុក និងទំនុកបំរុងប្អូនរបស់នាង ២ នាក់រៀនសូត្រ។ នាងមិនមានអត្ដសញ្ញាណប័ណ្ណ ដូច្នេះទើបនាងមិនអាចរកការងារបានធ្វើ ក៏ត្រូវដើរសូមទានគេ។
 |
នាងឆ្លៀតពេលមើលថែរក្សាឪពុក |
នាងបានប្រាប់ទៀតថា ក្រោមពីឪពុករបស់នាងជួបគ្រោះថ្នាក់ គាត់បានធ្លាក់ខ្លួនពិការ ហើយបានចំណាយលុយយ៉ាងច្រើនអស់ពីផ្ទះដើម្បីព្យាបាល ពេលនោះគ្រួសាររបស់នាងបានធ្លាក់ខ្លួនក្រ ហើយម្តាយរបស់នាងក៏សម្រេចចិត្តបោះបង់គ្រួសារនេះចោល។
 |
នាងពិតជាស្រលាញ់ឪពុកនាងខ្លាំងណាស់ |
ដំបូងឡើង នាងមិនបានពាក់ស្រោមមុខទេ នាងគ្រាន់តែអង្គុយក្រាបសូមទាន ប៉ុន្តែក្រោមមកនាងក៏សម្រេចពាក់ជាមុខសេះ ហើយឲ្យគេជិះដើម្បីប្តូរយកប្រាក់ ៥ Yeun ក្នុងម្នាក់។
 |
ឪពុកពិការរបស់នាង |
ពេលខ្លះនាងបាននាំឪពុករបស់នាងមកជាមួយ ដើម្បីបញ្ជាក់ថានាងមិនមែនជាអ្នកបោកប្រាស់ទេ នាងពិតជាជួបវិបត្តិមែន។
នាងបានប្រាប់ថា ឲ្យតែឪពុកខ្ញុំជា គឺខ្ញុំមិនខ្មាស់គេទេ។
 |
មិនថាយប់ឬថ្ងៃនាងតែងតែធ្វើបែបនេះជានិច្ច |
ឪពុករបស់នាងនិយាយទាំងទឹកភ្នែកប្រាប់អ្នកកាសែតថា គាត់សង្ឃឹមថាមនុស្សនិងមានក្តីមេត្តា និងជួយកូនស្រីរបស់គាត់ឲ្យបានចូលរៀនវិញ។
ប្រភពៈ
www.dailymai.co.uk
Post a Comment