Header Ads

[ថ្មីបំផុត]ខ្មាន់កាំភ្លើងបាញ់សម្លាប់សិស្ស ៩នាក់នៅក្នុងសាលា

បងប្អូនរបស់ជនរងគ្រោះយំសោកស្តាយ
លោក Douglas County Sheriff Jonh Hanlin បានរាយការណ៍ថាមានមនុស្ស 10 នាក់បានស្លាប់ ក្នុងនោះរួមមានទាំងខ្មាន់កាំភ្លើងផងដែរ។ ​ប៉ូលីសមិនបានកំណត់អត្តសញ្ញាណ ខ្មាន់​កាំភ្លើងបានទេ។

ប៉ុន្តែមន្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកថា ខ្មាន់កំភ្លើងនោះមានឈ្មោះ លោក Chris Harper Mercer ។

ប៉ូលិសមិនទាន់ស្វែងរកឃើញពីមូលហេតុ ដែរជម្រុញឃាតករឲ្យធ្វើបែបនេះ ហើយពេលនេះ ប៉ូលីសកំពុងស៊ើបអង្កេត ហើយលោកបានប្រមានការចុះផ្សាយព័ត៌មិនពិតណាមួយនៅលើ​ប្រព័ន្ធផ្សព្វផ្សាយសង្គម។

ក្រោយពីប៉ុន្មានម៉ោង បន្ទាប់ពីការវាយប្រហារនោះ មានមនុស្សប្រាំពីនាក់រងរបួស​ ហើយវាបានធ្វើអោយ ប្រធានាធិបតីអូបាម៉ា​បានទាមទារឱ្យមានការរឹតបន្តឹងស្តីពីច្បាប់កាន់​កាប់កាំភ្លើងខ្លាំងជាងមុន។

សាក្សីដែររស់នៅជាប់នឹងសាលានោះបានឲ្យដឹងថា “នាងបានលឺស៊ូរបាញ់កាំភ្លើងយ៉ាងខ្លាំង ហើយពេលនាងស្ទុះចេញមកក្រៅផ្ទះ នាងបានឃើញនារីម្នាក់រុំជាមួយភួយ ហើយប្រលាក់សុទ្ធតែឈាម”

ហើយនៅល្ងាយនេះ មនុស្សជាច្រើននិងមកធ្វើពិធីបុណ្យកាន់ទុកដល់មនុស្សដែរបានស្លាប់នៅ សួនច្បារ Roseburn ។



ប្រភពៈ BBC

No comments