Header Ads

[ប្លែកៗ] ការកកស្ទះដ៏ធំមួយ ដែលមិនធ្លាប់មាននៅក្នុងប្រទេសចិន

ថ្នល់ដ៏ធំក៏អាចកកស្ទះបានដែរ
ចិន៖ វីដេអូ ដែលថតបានពីលើអាកាសមួយ ថតបាននូវការកកស្ទះកម្រើកខ្លួនមិនរួច នៅលើផ្លូមួយក្នុងទីក្រុង   នៃប្រទេសចិន ពេលដែលប្រជាជនគ្រប់រូបបានធើ្វដំណើរត្រឡប់មកលំនៅស្ថានរបស់ខ្លួនវិញបន្ទាប់សប្បាយរីករាយក្នុងថៃ្ងឈប់សម្រាក ។

ការកកស្ទះដ៏ធំមួយបានកើតទ្បើងកាលពីម្សិលមិញនៅទីក្រុងប៉េកាំង ពេលដែលប្រជាជនគ្រប់រូបសំរុកធើ្វដំណើរត្រឡប់មកផ្ទះរបស់ខ្លួនវិញបន្ទាប់ពីបានឈប់សម្រាប់ក្នុងថៃ្ងបុណ្យពិសេសមួយក្នុងប្រទេសចិន ។

ប៉ុស្តិ៍ត្រួតពិនិត្យជាច្រើនត្រូវបានដាក់ឲ្យដំណើរការដោយហេតុថា មានយានយន្តជាច្រើនរៀបបន្តកន្ទុយគ្នាជាជួរចំងាយរាប់រយគីឡូម៉ែត្រ ។

មានប្រជាជនប្រមាណជាង ៧៥០ លាននាក់ ដែលបានធើ្វដំណើរកំសាន្តក្នុងឱកាសថ្ងៃឈប់សម្រាកនៃបុណ្យជាតិក្នុងប្រទេសចិន ដែលទើបតែបញ្ចប់កាលពីម្សិលមិញ ។ 
ពេលដែលប្រជាជនប្រហែលជាកន្លះប្រទេសទៅហើយ បានធើ្វការអុករុកពេញផ្លូវក្នុងពេលតែមួយ ពិតណាស់បញ្ហាកកស្ទះនេះពិតជាជៀសមិនរួច ។



ប្រភពៈ asiantown

No comments