[សង្គម] សូមប្រយ័ត្ន!! បុរសម្នាក់បានបង្កើតកម្មវិធី លួចមើលសកម្មភាពសិចតាមកាមេរ៉ាកុំព្យូទ័រ
![]() |
ពួកអ្នកលួចឯកសារ (Hacker) |
បរទេសៈ
លោក Stefan Rigo 33 ឆ្នាំ
បានប្រើមេរោគ malware មួយឈ្មោះ Blackshades ដើម្បីឱ្យគាត់អាចចូលទៅត្រួតពិនិត្យលើកាមេរ៉ារបស់អ្នកប្រើប្រាស់កុំព្យូទ័របានយ៉ាងស្រួល
ហើយគាត់បានបានចំណាយពេលប្រាំម៉ោង ទៅដប់ពីរ ម៉ោង ក្នុងមួយថ្ងៃ ដើម្បីចាំមើលមនុស្សកំពុងធ្វើអ្វីនៅមុខកុំព្យូទ័ររបស់ពួកគេ។
NCA នេះបានឱ្យដឹងថា Hacker រូបនេះបានញៀនទៅនឹងការតាមដាន និងពិនិត្យមើលរាល់សកម្មភាពរបស់ជនរងគ្រោះ (អ្នកប្រើប្រាស់កាមេរ៉ាកុំព្យូទ័រ) ដែរជាមនុស្សដែរលោកស្គាល់
និងមនុស្សដែរលោកមិនស្គាល់នៅជុំវិញពិភពលោក។
Hacker ឈ្មោះ Rigo ត្រូវបានគេពន្យារពេលការកាត់ទោសជាប់ពន្ធនាគារ ៤០ សប្តាហ៍,
ប៉ុន្តែជាពិរុទ្ធជនបន្ទាប់ពីគាត់បានសារភាពនៅក្នុងសវនាការ។
អ្នកនាំពាក្យម្នាក់បាននិយាយថា Rigo ត្រូវបានចាប់ខ្លួននៅ ខែវិច្ឆិកា
ឆ្នាំមុន ពីបទអ្នកបង្កើត នឹងប្រើកម្មវិធីតាមដានពីចម្ងាយ, ត្រួតពិនិត្យ និងលួចទិន្នន័យពីកុំព្យូទ័រ។
ប៉ូលីសបានប្រាប់ថាជនជាប់ចោទ បានប្រើប្រាស់គណនេយ្យធនាគារអតីតមិត្តស្រី
សម្រាប់បង់ប្រាក់ទាញយកមេរោគ Blackshades ដែលអាចផ្តល់ការត្រួតពិនិត្យពេញលេញនៅលើកុំព្យូទ័រគ្រប់គោលដៅ
និងគ្រប់ទីកន្លែងនៅក្នុងពិភពលោក។
កម្មវិធីនេះអាចបញ្ជាបើក និងបិទកាមេរ៉ារបស់ជនរងគ្រោះ,
អាចចូលមើលព័ត៌មានធនាគារ និងមើលព័ត៌មានផ្ទាល់ខ្លួន, អាចទាញយកឯកសារ ហើយអាចបង្ករជាការរំខានដល់អ្នកប្រើប្រាស់កុំព្យូទ័រ ដែរហៅថា (Denail-of-Service)។
អ្នកនាំពាក្យ NCA បានឆែកមើលឯកសារនៅក្នុងកុំព្យូទ័ររបស់ Rigo ហើយបានរកឃើញរូបភាព និងវីឌីអូសកម្មភាពផ្លូវភេទថតបានតាមកម្មវិធី Skype ឬតាមកាមេរ៉ាកុំព្យូទ័ររបស់ពួកគេ។
លោកបានថ្លែងថាជនជាប់ចោទបានសារភាពថាបានប្រើប្រាស់មុខងាររបស់
Blackshades ដែលអនុញ្ញាតឱ្យគាត់ ត្រួតពិនិត្យនិងតាមដានគ្រប់កុំព្យូទ័រកាមេរ៉ាបានយ៉ាងសម្ងាត់
និងអាចលួចលេខសម្ងាត់ និងព័ត៌មាននាៗនៅក្នុងសារអេឡិចត្រូនិចបានទៀតផង។
NCA បានសន្យាថា “អ្នកប្រើប្រាស់កម្មវិធី
ឬឧបករណ៍ទាំងនេះកំពុងត្រូវបានបន្តរកឃើញ ដោយពួកយើងបានខិតខំប្រឹងប្រែងដើម្បីលុបបំបាត់អំពើខុសច្បាប់បែបនេះ” ៕
![]() |
ប្រភពៈ asiantown
Post a Comment