Header Ads

[សង្គម] បុរសម្នាក់ជិះឡាន Lamborghini បុករះហើយរត់បាត់ស្រមោល

ឡានទំនើបដែរបង្កហេតុ
ចិនៈ បុរស​ម្នាក់​ជិះ​រថយន្ត​ Lamborghini របស់ខ្លួនបុករះទៅលើឡានចំនួន​ប្រាំបី​ផ្សេង​ទៀត​នៅ​ក្នុង​សង្កាត់ Chaoyang ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​អង្គារ​ ហើយ​បុរសបង្កហេតុបាន​រត់ចេញ​យ៉ាងលឿនពីកន្លែងកើតហេតុ។

បើ​យោង​ទៅ​តាម​កាសែត South China Morning, រថយន្តទំនើបនេះបានបើកបរក្នុង​ល្បឿន​លឿន​ និងមិន​មាន​ផ្លាក​លេខ ដំបូងបាន​បុក​​រថយន្ត BMW ព័ណខ្មៅមួយ ​ហើយរថយន្ត​តាក់​ស៊ី​បី​និងឡានក្រុងធំតូចផ្សេងៗទៀត។

បុរសបង្កហេតុនោះ មានអាយុ 21 ឆ្នាំ​ ហើយជាម្ចាស់រថយន្តដែរមានតម្លៃ 450,000 យ៉េន (600,000 $​) ម៉ាក Lamborghini ត្រូវ​បាន​​ប៉ូ​លី​សចាប់ឃាត់ឡានទំនើបនេះទុក​នៅវេលា​ម៉ោង​​ប្រហែល 4:20 ព្រឹក​ ហើយបច្ចុប្បន្ន​បុរសបង្កហេតុ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​។

​គេ​ហ​ទំព័រ​​របស់​ចិន​ Weibo សង្ស័យ​ថា​អ្នក​បើក​បរ​រថយន្តមិនមានការ​ប្រុងប្រយ័ត្ន​ ហើយបុរសនោះជាមនុស្សដែរស្តិតក្នុងចំនោមមនុស្សដែរមានលុយឡាន សម្បួបែប ហើយមានឪពុកម្តាយជាអ្នកចាំ​ទំនុកបំរុង។ ពួកគេតែងតែបង្ហាញប្រាស់ និងអួតអំពី​ភាពឡូយឆាយរបស់ពួកគេតាមទីសាធារណៈ។

ក្រុង​ប៉េកាំង​បាន​អង្កេតឃើញថាមាន​ចំនួនគ្រោះថ្នាក់​ចរាចរណ៍ ដែរបង្កឡើងដោយ​រថយន្ត​ប្រណីត​ជាច្រើន។ ប៉ុន្មាន​ខែមុនមានគ្រោះថ្នាក់បង្កដោយឡាន​ម៉ាក Lamborghini មួយ​ផ្សេង​ទៀត ​និងមានតម្លៃ 325,000 (500,000 $​) បន្ទាប់មកមានក្រុមឡាន Ferrari បុក​គ្នា​នៅ​ក្នុង​ការ​ប្រណាំង​​ឡាន​នៅ​កណ្តាល​ទីក្រុង​។ មួយ​ផ្សេង​ទៀត​​ក្រុមឡាន Ferrari កាលពីខែ​មីនា​ឆ្នាំ 201​​2 បានសម្លាប់​កូន​ប្រុស​របស់​លោក Ling Jihua ដែល​ជា​សម្ព័ន្ធ​មិត្ត​យ៉ាង​ជិត​ស្និទ្ធ​របស់​លោក​ប្រធានាធិបតី​ហ៊ូ​ជិន​តា​វ​ផង​ដែរ​។


រូបភាព​​បង្ហាញ​ថា​ការខូចខាត​ដែល​បង្កឡើង​ដោយ​ការ​បុករះ​នេះ​:


ប្រភពៈ businessinsider

No comments