Header Ads

[ផ្លែកៗ] ហួសចិត្ត! នារីសាច់សខី្ចម្នាក់នេះ មិនដឹងជាបែកថ្នាំអី ទើ្បងរាំលើឡានគេ មិនចេះខ្មាសគេ [មានវិឌីអូ]

នារីបែកថ្នាំឈរលើឡានរបស់គេ ហើយរាំ
ចិន៖ បន្ទាប់ពីមានឡានមួយគ្រឿងបើកមក ស្ទើរតែនឹងបុកគ្នាជាមួយម៉ូតូរបស់នាងនៅកណ្តាល នៃចំនុចប្រសព្វ ស្រីម្នាក់ដែលរស់នៅក្នុងខេត្តក្វាងទុង មិនដឹងជាបែកថ្នាំអី ភ្លាមៗស្រាប់តែចុះពីលើម៉ូតូរបស់ខ្លួនហើយទ្បើងរំាលើរថយន្តដែលស្ទើរតែបុកនាងនោះ ។ 

បើយោងទៅតាមគេហទំព័មួយរបស់ប្រទេសចិនបានឲ្យដឹងថា នៅប្រហែលជាម៉ោង៧ព្រឹក សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភែ្នក បានរៀបរាប់ថា គេបានឃើញនារីមា្នក់ជិះម៉ូតូមិនគោរពភ្លើងស្តុបក្រហម នៅផ្លូវចំណុចប្រសព្វមួយក្នុងខេត្ត ក្វាងទុង ។ ម៉ូតូរបស់នារីម្នាក់នោះគឺស្ទើរតែបុកជាមួយនឹងឡានមួយគ្រឿងនោះ ទៅហើយ​ ។ មនុស្សគ្រប់គ្នាដែលឃើញហេតុការណ៍ដូចខ្ញុំដែរ គិតថា ប្រហែលជាម្ចាស់ឡានចេញមកសី្តឲ្យនាងហើយ  ព្រោះអីនាងជិះម៉ូតូមិនមើលភ្លើងស្តុកក្រហម ខុសពីការគិតទាំងស្រុង នារីម្នាក់នោះមិនដឹងជាក្នុងខ្លួនកើត អីស្រាប់តែចុះពីលើម៉ូតូរបស់នាងភ្លាមៗ ហើយទ្បើងលើឡានរាំលេងគ្មានខ្មាសអ្នកណាគេសោះ ។ 

បន្ទាប់ពីរាំលើឡានអស់ចិត្តហើយ នាងក៏បានចុះមកវិញ រីឯម្ចាស់ឡានវិញប្រហែលជាគាត់គិតថាខ្លាចស្ទះដល់ការធើ្វដំណើររបស់គេផេ្សងទៀតក៏បានបើកឡានចេញទៅបាត់ ។ 
បន្ទាប់ពីឡានបានបើកចេញទៅបាត់មួយសន្ទះមក នារីដដែលមិនដឹងជាកើតអីទៀត ក៏ដេកនៅលើកណ្តាល ផ្លូវធើ្វដូចមិនដឹងរឿងអី្វ ។ ប្រហែលជា១០នាទីក្រោយមកក៏មានប៉ូលីលបានយកនាងចេញពីទីនោះ​ ។

ប៉ូលីសក៏បានព្យាយាមរកហេតុផលមេ្តចក៏ស្រីមា្នក់នោះធ្វើរឿងកំប្លែងលេងសើចបែបឆ្កួតចឹង ប៉ុន្តែយើង អាចមើលវីដេអូខាងក្រោមនេះនឹងអាចសនិ្នដ្ឋានបានដោយខ្លួនឯង ។
ប្រភពៈ shanghaiist

No comments