Header Ads

[ផ្លែកៗ] ពិតជាចម្លែកមែន! សុខចិត្ដដេកគុក ឲ្យតែបាននៅឆ្ងាយពីប្រពន្ធ

នេះគឺជាបុរសដែរចង់នៅឆ្ងាយពីប្រពន្ធ ទោះបីខ្លួនត្រូវជាប់គុក
សហរដ្ឋអាមេរិច៖ បុរសម្នាក់បានសារភាពថា គាត់បានលួចឡានដឹកទំនិញ ក្នុងគោលបំណងចូលគុក  គឺដើម្បីរត់គេចពីប្រពន្ធរបស់គាត់ ។ 

Hayden Vandiver គឺជាបុរសម្នាក់ដែលបានបង្កហេតុ បំផ្លិចបំផ្លាញទ្រព្យសម្បតិ្តនៅកន្លែងធើ្វការ និងបានលួចឡានដឹកទំនិញរបស់ចៅហ្វាយនាយខ្លួន ។ 

បុរសដែលមានវ័យ៥១ឆ្នាំ ដែលរស់នៅក្នុងរដ្ឋ Tennessee សហរដ្ឋអាមេរិច រូបនេះបានចេញមកសារភាពថា  ខ្លួនគេពិតជាបានបំផ្លិចបំផ្លាញសម្បតិ្តនៅកន្លែងធើ្វការពិតប្រាកដមែន គាត់ធើ្វនេះដោយសារតែគាត់ទទួលរងក្រោមឥទ្ធពលនៃគ្រឿងញៀន ។
ប៉ុន្តែគាត់ក៏បានញញឹមហើយនិយាយបន្តទៀតថា "រាល់ទង្វើដែលខ្ញុំធើ្វនេះគឺសុទ្ធតែមានគំរោង ការបំផ្លិចបំផ្លាញទ្រព្យសម្បតិ្តនៅកន្លែងធើ្វការ និងបានលួចឡានដឹកទំនិញ វាអាចធើ្វឲ្យខ្ញុំចូលគុក ដូចេ្នះខ្ញុំអាចគេចពីប្រពន្ធរបស់ខ្ញុំបាន " ។

គាត់បានបន្តទៀតថា "ប្រពន្ធរបស់ខ្ញុំគឺពិតជារស់នៅដោយលំបាកណាស់ពេលនេះ នាងដឹងថារាល់ទង្វើដែលខ្ញុំបានប្រព្រិត្តនេះ នៅដើម្បីនៅឲ្យឆ្ងាយពីនាង " ។ 
ប៉ូលីសបានប្រាប់ឲ្យដឹងថា គ្រប់សកម្មភាពរបស់ Vandiver ទាំងអស់ត្រូវបានចាប់ដោយកាមេរ៉ា ។
Vandiver ត្រូវបានចោទប្រកាន់ពីបទ បើកបរក្រោមឥទិ្ធពលជាតិស្រាវឹង បំផ្លិចបំផ្លាញទ្រព្យសម្បតិ្តអ្នកដទៃ ។
ឡានក្រុមហ៊ុនដែរបុរសនោះធ្វើជាលួច
ប្រភពៈ asiantown

No comments