[សង្គម] វីដេអូដ៏គួរឲ្យរន្ធត់មួយ!! កេ្មងប្រុសម្នាក់ប៊ិះនឹងធ្លាក់ស្លាប់ពីលើអគារ ៨ជាន់ [មានវិឌីអូ]
![]() |
កុមារនេះបានកំពុងឈរនៅលើអាគារជាន់ទី ៨ |
វីដេអូឃ្លីនមួយដែលមានរយៈពេលជិត២នាទីនេះ បានបង្ហាញពីភាពដ៏គួរឲ្យរន្ធត់ ដែលប៊ិះនឹងធើ្វឲ្យកេ្មងប្រុសម្នាក់ ធ្លាក់ពីលើអគារដែលមានកំពស់៨ ជាន់ ។
សាក្សីដែលមានឃើញហេតុការណ៍ផ្ទាល់ភែ្នក បានធើ្វបឹ្តងប៉ូលីសភ្លាមៗបន្ទាប់ពី ឃើញកេ្មងប្រុសម្នាក់នោះ ប្រហនឈរលែង លើមាត់ជ្រឹងបង្អួច ។
ម្តាយរបស់កេ្មងនេះទំនងដូចកំពុងចំអិនអាហារនៅក្នុងផ្ទះបាយ ហើយមិនបានដឹងថាកូនរបស់ខ្លួនបានទ្បើងតោងទៅលើមាត់បង្អួច ដែលខ្លួនបានបើកចំហរទុកឲ្យខ្យល់ចេញចូលដូចេ្នះទ្បើយ។
គួរឲ្យសរសើរស្រីដែលជាម្តាយនោះដែរ គឺមានស្មាតីមាំល្អ ដែលមិនបានស្រែកធើ្វឲ្យកូនប្រុសរបស់ខ្លួនភ័យ ប្រសិនបើកេ្មងប្រុសម្នាក់នោះលឺម្តាយវាស្រែកខ្លាំងៗ ប្រហែលជាភ័យអាចនឹងធ្លាក់ពីលើអគារនោះ ។
ស្រីដែលជាម្តាយបាននិយាយថា "ខ្ញុំស្ទើរតែគាំងបេះដូងបាត់ហើយ ពេលដែលឃើញកូនរបស់ខ្ញុំឈរនៅមាត់បង្អួចចឹង ។ ពេលនោះខ្ញុំកំពុងចំអិនអាហារនៅឯផ្ទះបាយ ដោយនៅក្នុងផ្ទះវាក្តៅស្អុះអាប់ពេក ខ្ញុំក៏បានបើកបង្អួចឲ្យមាន ខ្យល់ចេញចូល។
ខ្ញុំមិនដែលនឹកគិតថា កូនរបស់ខ្ញុំវាអាចទ្បើងលើជ្រឹងបង្អួចបានចឹងសោះ ។ ខ្ញុំបានហៅឈ្មោះគេដោយ ស្ងៀមស្ងាត់ៗ ពេលនោះគេក៏បានចុះមកវិញ ខ្ញុំអោបគេផង យំផង" ។
Post a Comment