[សង្គម] ចិនបានបង្កើត រ៉ូបូតព្រះសង្ឃ ដែលមានសមត្ថភាពចេះដឹងសព្វគ្រប់ពីព្រះពុទ្ធសាសនា
![]() |
នាងតូចកំពុងតែសួររឿងរាវនាៗ ទាក់ទងទៅនឹងព្រះពុទ្ធ |
ចិន៖ ភាពរីកចំរើកនៃវិទ្យាសាស្រ្តចេះបន្តទៅមុខពីមួយថៃ្ងទៅមួយថៃ្ង ដោយទ្បែកថី្មៗនេះនៅប្រទេសចិន បានដាក់បង្ហាញរ៉ូបូតព្រះសង្ឃ នៅក្នុងវិហារមួយនាទីក្រុងប៉េកាំង ។ រ៉ូបូតព្រះសង្ឃដ៏ស្រស់គួរឲ្យស្រលាញ់ និងមានភាពវៃឆ្លាតមួយនេះមានឈ្មោះថា "XianEr" ដែលវាមានការយល់ដឹងនូវគ្រប់អី្វៗដែលនៅជុំវិញខ្លួនវា មិនត្រឹមតែប៉ុណ្ណោះថែមទាំងចេះឆ្លើយសំនួរដែលទាក់ទងពីព្រះពុទ្ធសាសនាទៀតផង ។
រ៉ូបូតព្រះសង្ឃនេះ ត្រូវបានគេចាត់ដូចទៅនឹងគ្រូវ័យកេ្មង ដែលមានចំនេះដឹងសព្វគ្រប់ ដែលវាត្រូវបានបង្កើតទ្បើងដោយ ក្រុមអ្នកសិក្សាខាងផែ្នកចលនាមួយ ។ ហេតុផលដែលជាផ្នត់គំនិតឲ្យមានការបង្កើតនូវ រ៉ូបូតព្រះសង្ឃនេះទ្បើង គឺដើម្បីឲ្យមនុស្សគ្រប់គ្នាអាចសែ្វងយល់នូវអី្វទៅដែលជាព្រះពុទ្ធសាសនាបានច្បាស់លាល់ ។
អី្វដែលរឹតតែពិសេសចំពោះ រ៉ូបូតព្រះសង្ឃនេះគឺថា ដៃទាំងពីររបស់រ៉ូបូតព្រះសង្ឃបំពាក់ទៅដោយ Ipad ដែលវាអាចឲ្យអ្នកដែលសួរសំនួរអាចធើ្វការចែករំលែកនូវចំពោះដឹងអំពីព្រះពុទ្ធសាសនាទៅក្នុងបណេ្តញសង្គមបានផងដែរ ។
ជាទូទៅ នៅក្នុងប្រទេសចិន យើងបានប្រទះរួចទៅហើយនូវប្រភេទរ៉ូបូតដែលដាក់ឲ្យបំរើអតិថិជននៅតាមភោជនីដ្ឋាន ប៉ុន្តែពេលនេះវាពិតជាអស្ចារ្យដែលមានរ៉ូបូតមានសមត្ថភាពចេះធើ្វការពិចារណា និងយល់ដឹងពីព្រះពុទ្ធសាសនាមួយនេះ ។
![]() |
![]() |
ប្រភព shanghaiist
Post a Comment