Header Ads

[សង្គម] ចោរឆក់កាបូបម្នាក់ ត្រូវបានដេកស្អាតដោយនារីម្នាក់ [មានវិឌីអូ]

ដេកស្អាតលោកចោរ
ចិនៈ កាលពីថ្ងៃទី ០៧ ខែកក្តដា កាមេរ៉ាសុវត្តិភាពដែរបានភ្ជាប់នឹងជណ្តើរយន្តប្រអប់ ចាប់យកបានរូបភាពនៃសកម្មភាពរបស់ចោរស៊យម្នាក់បានព្យាយាមឆក់កាបូបពីនារីម្នាក់ដែរកំពុងតែស្តិតនៅក្នុងជណ្តើរយន្តប្រអប់ជាមួយគ្នា។

តែពិតជាគួរឲ្យសរសើរណាស់ នារីរងគ្រោះបានប្រតាយប្រតប់ជាមួយនឹងចោរ ក្រោយមកជនរងគ្រោះបានប្រើក្បាច់គុណពិសេស អាចនិយាយបានស្រដៀងទៅនឹង UFC ដោយចាប់បោកចោរមួយទំហឹងធ្វើឲ្យចោរសន្លប់ស្តូកស្តឹងនៅនឹងកន្លែង។

វាជារឿងល្អពេលឃើញនារីៗ អាចការពារខ្លួនឯងបែបនេះ។ សូមមើលវិឌីអូខាងក្រោមៈ
ប្រភពៈ liveleak

No comments