Header Ads

[តារា] តារាកូរ៉េស្រស់ស្អាត ដែរមិនអាចមានភាពល្បីល្បាញខ្លាំង?

នាង Yoon-G
កូរ៉ែៈ មានទេពកោសល្យ និងសម្រស់ គឺមិនមែនជាវត្ថុដែរចាំបាច់បំផុតក្នុងការទទួលបានភាព​ល្បីល្បាញនោះទេ ផ្ទុយទៅវិញតារាមួយចំនួនដែរមាន​សក្តានុពល និង​ការតាំងចិត្តខ្ពស់យ៉ាងណា ក៏នៅតែមិនអាចមាន​ឈ្មោះបោះសម្លេង​បានដែរ។

ថ្មីៗបណ្តាយសង្គមឈ្មោះ ​Pann បានលើកជាប្រធានបទ ពិភាក្សាអំពីតារាស្រីជាច្រើន​ដែលមានលក្ខណៈទាំងអស់សម្យជាតារាល្បី ប៉ុន្តែពួកគេខ្វះតែចំនុចតិចតួចដែរ មិនអាចក្លាយទៅជាតារាកំពូលនៅក្នុងប្រទេសកូរ៉េ។

សូមមើលតារាខាងក្រោមដែរមិនអាចក្លាយទៅជាកំពូលតារាក្នុងប្រទេសកូរ៉េៈ
នាង​ Kyungri សមាជិកក្រុមចម្រៀង​ 9MUSES ចាប់ផ្តើមអាជីបនៅឆ្នាំ ២០១២ មានកំពស់ ១៧០cm ក្នុងផលិកម្ម Star Empire។ នាងមានភាពសិចស៊ី និងមានសម្លេងល្អ ប៉ុន្តែនាងនៅ​តែមិនអាចទទួលការចាប់អារម្មណ៌ពីមហាជនរហូតដល់សព្វថ្ងៃនេះ


នាង Kang Yebin ចាប់ផ្តើមអាជីបជាអ្នកបង្ហាញម៉ូដក្នុងឆ្នាំ ២០០៤ មានទម្ងន់ ៤៩kg ក្នុងផលិតកម្ម Urban Works។ នាងគឺស្អាត និងល្បីល្បាញដែរធ្វើឲ្យមហាជនធ្លាប់បាន​សង្ឃឹមថានាងនឹងក្លាយជាកំពូលតារាដ៏សិចស៊ីបំផុតនាពេលអនាគត ប៉ុន្តែចាប់តាំងពីនាង​ចាប់ផ្តើមសម្តែង ភាពល្បីល្បាយរបស់នាងបានធ្លាក់ចុះជាគំហុក


នាង NS Yoon-G ចាប់ផ្តើមអាជីបជាអ្នកចម្រៀងក្នុងឆ្នាំ ២០០៩ មានតម្ងន់ ៤៦kg ក្នុងផលិតកម្មJTM។ នាងបានបញ្ចប់ការសិក្សានៅវិទ្បាល័យ​ Renowed Unverisity ហើយនាងមានរាង្គកាយសិចស៊ីទាក់ទាញ ហើយគ្មានអ្នកស្អប់នាងទេ ប៉ុន្តែនាងនៅតែមិនអាច​ល្បីល្បាញ




នាង Anda ចាប់ផ្តើមអាជីបក្នុងឆ្នាំ ២០១២ មានកំពស់ ១៧៣cm ក្នុងផលិតកម្ម Emperor នាងបានទទួលការគាំទ្រពេលនាងច្រៀងបទ “TOUCH” ពីព្រោះនាងមានសម្លេងពិរោះ និងមានរាងស្អាត ប៉ុន្តែក្រោយៗមកទៀតនាងបានបាត់បងអស់នៅភាពល្បីល្បាញនោះ។

ប្រភពៈ Koreaboo

No comments