Header Ads

[សន្តិសុខ] សកម្មភាពស្តែងៗ! ​ចោរលួចកាបូបនៅពេលដែរម្ចាស់នៅជិតកាបូប [មានវិឌីអូ]

ពេលចោរព្យាយាមទាញយកកាបូបពីក្នុងវ៉ាលីស៍
នៅទីក្រុងឡុង ថ្ងៃអាទិត្យ ទី០៦ ម៉ោងប្រហែល ៣ និង៣០នាទី រសៀល នៅក្នុងហាង Wood Green មានរឿងគួរឲ្យតក់ស្លុតមួយ គឺមានចោរស្រីម្នាក់លួចកាបូបដៃនៅក្នុងវាលីស៍ នៅពេលដែរម្ចាស់នៅឆ្ងាយពីវាលីស៍តែ ១ ម៉ីលលីម៉ែត្រ​ប៉ុណ្នោះ។

វីដេអូ CCTV បានបង្ហាញថាជនរងគ្រោះ​កំពុងតែសម្លឹងមើលស្បែកជើង អំឡុងពេលដែរស្ត្រីម្នាក់ទៀតបាន​ព្យាយាមហើកខ្សែរូត នៅហោប៉ៅខាងមុខរបស់វាលីស៍ ហើយយកដៃដាក់ចូល​នៅក្នុងនោះ ដើម្បីស្ទាបរកកាបូបរបស់ជនរងគ្រោះ

នៅក្នុងវិឌីអូនេះក៏បានបង្ហាញថា ចោរនោះស្លៀកខោកាប៊ូយ និងពាក់អាវក្រៅព័ណខ្មៅ, យើងអាចមើលឃើញថាចោរនោះកំពុងតែធ្វើជាជ្រើសរើសស្បែកជើង ដែរដាក់នៅក្បែរវាលីស៍ មិនយូរប៉ុន្មានការព្យាយាមលួចកាបូបនោះក៏បានសម្រេច ។


មិត្តរបស់ជនរងគ្រោះបានបង្ហោះវិឌីអូសអំពីកម្មភាពនៃកាលួច ហើយបាននិយាយថាសូមជួយតាម​ស្វែងរកស្រ្តីនេះផង ពីព្រោះមិត្តរបស់នាងបានបាត់កាបូប ហើយនៅក្នុងកាបូបមានលុយច្រើន​ណាស់សម្រាប់ដំណើរកំសាន្តរបស់មិត្តនាងនៅថ្ងៃឈប់សម្រាក។

ប្រភពៈ dailymail

No comments