[តារា] រឿងពិតនៃការចាកចេញរបស់ Jessica ពីក្រុមចម្រៀង Girl's Generation
![]() |
Jessica ថតបង្ហាញពីផលិតផលរបស់នាង |
លើសពីនេះទៀត គេបានដឹងថានាង Jessica និងប្អូនរបស់នាង
Krystal បានបញ្ចប់ការថតអាល់ប៊ុមមួយហើយ ប៉ុន្តែត្រូវបានមិនឲ្យចេញជាសាធារណៈវិញ ។
@RealSamchon អ្នកដែរដឹងរឿងច្រើនរបស់ក្រុមចម្រៀង Girls Generation បានបង្ហាញការពិតពីការចាកចេញរបស់ Jessica នៅលើបណ្តាញសង្គម Twitter ថា Jessica មានគម្រោងសម្រាកបន្ទាប់ពីបញ្ចប់ការប្រគំតន្រ្តី Dome នៅថ្ងៃទី ២៤ ខែ៩ បន្ទាប់មកនឹងចាកចេញពីក្រុមតែម្តង។ ពេលនោះសមាជិកទាំងអស់
មានការភ្ញាក់ផ្អើលលឺថា Jessica ចង់ចាកចេញ បន្ទាប់មកសមាជិកទាំងអស់បានធ្វើការតាំងចិត្ត
និងត្រៀមចិត្តសំរាប់ការចាកចេញរបស់ Jessica
ដោយមានគម្រោងរៀង Concert សំរាប់ការចាកចេញរបស់ Jessica។ ហើយពួកគេក៏បានសម្រេចចិត្តថតបទចម្រៀងពីរបទ
សំរាប់ការចាកចេញ របស់ Jessica គឺ “Catch Me If You Can” និង “Divine” ។
ទោះបីជាយ៉ាងណាក្រោយពី Jessica បានគិតពិចារណាជាថ្មី នាងបានចង់ត្រលប់ចូលក្រុមវិញប៉ុន្តែត្រូវបានសមាជិកក្នុងក្រុមទាំងអស់បដិសេធ មិនចង់ឲ្យនាងចូលក្រុមវិញទៀតទេ។
តើនេះជាកំហុសរបស់នាង ឬក៏សមាជិកក្នុងក្រុមទាំងមូល?
ប្រភពៈ koreaboo
Post a Comment